រូបភាពSexy នេះរបស់គ្រូបានថតនៅសាលា

Joanne Salley អាយុ ៣២ឆ្នាំ គឺគ្រូបង្រៀនវិចិត្រសិល្បះនៅ Harrow School ដែលជា
សាលាល្បីឈ្មោះជាងគេនៅប្រទេសអង់គ្លេស។ ប៉ុន្តែនាងក៏ទើបនឹងត្រូវចាក់ចេញពី
ទីនេះក្នុងទឹកភ្នែក ក្រោយពីរូបថត sexy របស់នាងត្រូវធ្លាយ។ ក្នុងរូបថតត្រូវធ្លាយនោះ
Joanne ពាក់ខៅ jean តែបណ្ណោះ។ មុនពេលក្លាយទៅជាគ្រូបង្រៀននៅHarrow School នាងធា្លប់ជាអ្នកបង្ហាញម៉ូដនិងជា MC។ នាងចប់ការសិក្សានៅសកលវិទ្យាល័យ Cambridge ហើយទៅធ្វើការនៅសាលា Harrow នេះបានប៉ុន្មានឆ្នាំហើយ។


មុនពេលក្លាយទៅជាគ្រូ Joanne ធ្លាប់ជាអ្នកបង្ហាញម៉ូដ

តាមកាសែត Advantage រូបថតនោះបានថតនៅក្នុងបន្ទប់រូបថតរបស់សាលា ហើយ
បានថតដោយ​អ្នករួមវិជ្ជាជីវះរបស់នាង គឺFiona Corthine។ Joanne ត្រូវបានសិស្សប្រុស
ជាច្រើន​ក្នុងសាលា​ចាប់អារម្មណ៍ ដូច្នេះក្រោយពី រូបថតរបស់នាងត្រូវធ្លាយ វារាលដាល
​យ៉ាង​ឆាប់រហ័ស​។ ពេលហេតុការណ៍កើតឡើង មន្រ្តីសាលាត្រូវប្រកាសជាបន្ទាន់ថា សិស្សានុសិស្សណា​ផ្សាយទៅ​ទៀត​ នឹងត្រូវដេញចេញពីសាលាភ្លាមៗ។
នេះក៏មិនមែនលើកដំបូង ដែល Joanne មានបញ្ហាងមិនចង់បានដូច្នេះ។ ក្នុងការសម្ភាស
នៅឆ្នាំ២០០៦ អតីតបវរកញ្ញា ក៏បង្ហើបឲ្យដឹងថា នាងធា្លប់មានរឿងអារស្រូវតាំងពីមុន ។