ក្រោយពីស្មាតហ្វូន Lumia 900 version “មនុស្សប្រចៀវ” ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ នឹងបន្តដាក់លក់ស្មាតហ្វូន Windows Phone សំរាប់បុរសរឹងមាំ។ ក្នុងនោះ Lumia 925 Superman Limited Edition នឹងដាក់លក់នៅលើទីផ្សារប្រទេសចិន មួយថ្ងៃ ក្រោយពីរឿង (Man of Steel) ដាក់បញ្ចាំងនៅក្នុងប្រទេសនេះ នៅថ្ងៃទី ១៤ ខែមិថុនា ខាងមុខនេះ។

ស្មាតហ្វូន Lumia 925 version ពិសេសនេះ មានការរចនាម៉ូត និងរូបសណ្ឋាន ដូចទាំងអស់ទៅនឹង version ដើម ប៉ុន្តែមានបន្ថែម Logo Superman នៅផ្នែកខាងក្រោយ។ និយាយពី SoftwareLumia 925 version Superman នឹងបំពាក់ Application មួយមាននៅលើ Man of Steel ត្រូវបានអភិវឌ្ឍដោយឡែកសំរាប់ស៊េរី Lumia របស់ Nokia

/

ស្មាតហ្វូនLumia 925 Version Superman មានតំលៃប្រហែល 652 USD ពេលដាក់លក់នៅលើទីផ្សារប្រទេសចិន។ បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានស្តីពីពេលវេលាបង្ហាញខ្លួន ជាផ្លូវការរបស់ម៉ូដែលនេះ  នៅតាមបណ្តាទីផ្សារប្រទេសផ្សេងៗទៀតឡើយ៕

ដោយ៖ សិលាប្រភព៖ Zng