ព័ត៌មានអន្តរជាតិ ៖ Dubai's Al Maktoum International  Airport ត្រូវបានគេទទួលស្គាល់អោយដឹងថា ជាអាកាសយានដ្ឋានធំជាងគេបំផុតលើសកលលោក  ។  ដោយមានទីតាំងចម្ងាយប្រមាណជាង ៤០ គ.ម ពីអាកាសយានដា្ឋនអន្តរជាតិ ឌូបៃ ( Dubai International airport) អាកាសយានដ្ឋានថ្មីមួយនេះ  ( Al Maktoum )  គឺជាផ្នែកមួយនៃគម្រោង  Dubai World Central projectDWC ។ DWC គឺជាគម្រោងអភិវឌ្ឍន៍ក្រុងឌូបៃដ៏ធំបំផុតដោយនៅក្នុងនោះ មាន ៦ តំបន់ធំៗ ប្រមូលផ្តុំទៅដោយ សំណង់អាគាររស់នៅ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងក្លឹបវាយកូនហ្គោលលំដាប់ថ្នាក់ពិភពលោកជាដើម។

width=429

width=428

យ៉ាងណាមិញ Al Maktoum គឺជាអាកាសយានដ្ឋានដ៏ធំមួយដែលគ្រោងនឹងចំណាយទឹកប្រាក់ដល់ទៅ ៣២ កោដ ដុល្លារ    ។  ជាមួយនឹងវត្តមាននៃការសំកាំងខ្លួនឡើងនៅសហព័ន្ធអារ៉ាប់អ៊ីមីរ៉េត   Al Maktoum មានផ្លូវរថយន្តហោះដល់ទៅ  ៥ ឯណោះ ដោយនៅក្នុងនោះអាចទទួលបានភ្ញៀវដល់ទៅ ១៦០ លាននាក់ ជារៀងរាល់ឆ្នាំ។

width=428

width=427

លើសពីនេះ ទៅទៀត   បើតាមការអះអាងអោយដឹងពីលោក    Paul Griffiths ជា CEOតំណាងអោយអាកាសយានដ្ឋានអន្តរជាតិ ឌូបៃ បន្ថែមអោយដឹងថា ជាមួយនឹងសម្ថភាពផ្ទុកអ្នកដំណើរដ៏ច្រើនបានហើយនោះ  អាកាសយានដ្ឋាន    ដ៏ធំជាងគេមួយនេះអាចទទួលបានការនាំចូលនិងនាំចេញទំនិញ  យ៉ាងហោចណាស់  ១២ លានតោនក្នុងមួយឆ្នាំៗ៕

width=428

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- បំផ្ទុះគ្រាប់បែក អត្តឃាត វាយប្រហារឡានក្រុងមួយ សម្លាប់មនុស្ស ២០ នាក់

- ចក្រភពអង់គ្លេស ប្រឈមនឹងគ្រោះអាក្រក់បំផុត ប្រចាំឆ្នាំ- ជប៉ុនប្រកាសអាសន្នរលកយក្សស៊ូណាមិ ខណៈមានគ្រោះរញ្ជួយដី កណ្តាលសមុទ្រ- ពូជស្វាប្រភេទថ្មី ត្រូវបានរកឃើញ នៅកណ្តាល ព្រៃជ្រៅទឹកភ្លៀង អាម៉ាស៊ូន

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ