ខ្សែវីដេអូដែលបានUpload ឡើងលើកាលពីថ្ងៃទី 6/5, តែក្នុងរយះពេលប៉ុន្មានថ្ងៃប៉ុណ្ណោះអ្នកដែលចូលមើលMV cover របស់ក្រុមអ្នកចម្រៀងពិសេសមានច្រើនជាងពីរលាននាក់និងអ្នកចូលរួមបញ្វេញមតិមានជិត4.600នាក់ពីបណ្តារអ្នកនិយមប្រើប្រាស់អ៊ីនធើណេត។មនុស្សស្ទើរតែទាំងអស់ដែលបានចូលទស្សនាវីដេអូនេះ សុទ្ធតែបានបង្ហាញពីការកោតសរសើរទៅលើអ្នកជំងឺមហារីកតូចៗទាំងនោះ នៅតែមានចិត្តតស៊ូពោរពេញដោយក្តីសង្ឃឹម។ មនុស្សជាច្រើនបានសរេសរថាៈ ត្រូវខំជំនះនឹងជំងឺទាំងនោះ ហើយរឹងមាំឡើងណា! ពួកយើងពិតជាមានសំ-ណាងខ្លាំងណាស់ និងមានអារម្មណ៏ថាជីវិតពិតជាមានន័យមែន។ សង្ឃឹមថា ពួកប្អូនៗនឹងឆាប់មានសុខភាពល្អឡើងវិញ... ចំនុចដែលចាប់អារម្មណ៏នោះ អ្នកចម្រៀងទាំងអស់ក្នុងClip Stronger សុទ្ធតែអ្នកជំងឺក្មេងៗ។





ប្អូនប្រុសChris Rumble អាយុ22ឆ្នាំ ដែលបានកើតជំងឺមហារីកកាលពីឆ្នាំកន្លងទៅនោះ បានចែករំលែកអារម្មណ៏របស់ខ្លួនថា ខ្ញុំមិនចង់បង្ហាញឲអ្នកទាំងអស់គ្នាបានឃើញពីភាពឈឺចាប់និងទុក្ខព្រួយរបស់ខ្ញុំនៅទីនេះឡើយ។ មានក្មេងៗជាច្រើនកំពុងតែប្រឆាំងទប់ទល់ជាមួយជំងឺមហារីក ហើយពួកគេមិនបានទាំងយល់ថាពួកគេកំពុងប្រឈមមុខនឹងអ្វីផង។
Clip cover Stronger របស់ក្រុមអ្នកជំងឺមហារីកក្មេងៗនេះ Camnewsចង់បង្ហាញឲអ្នកទាំងអស់គ្នាត្រូវចេះពិនិត្យមើលខ្លួនឯងឡើងវិញ ហើយធ្វើខ្លួនរស់នៅឲមានន័យច្រើនជាងមុន។ ពិសេសក្នុងសង្គមរស់នៅបច្ចុប្បន្ន ដែលមានមនុស្សជាច្រើនកំពុងតែបាត់បង់នូវក្តីសង្ឃឹមដោយប្រការផ្សេងៗ សូមតស៊ូក្នុងជីវិតឡើងវិញ កុំផ្តេកផ្តួលតាមព្រេងវាសនា។ ត្រូវចងចាំថាពួកយើងនៅមានសំណាងច្រើនណាស់បើប្រៀបទៅនឹងប្អូនៗនៅក្នុងវីដេអូខាងលើ ដោយពួកយើងនៅមានសុខភាពល្អអាចធ្វើអ្វីៗបាន។ ពួកគាត់បើទោះជាកំពុងតែប្រឈមមុខជាមួយនឹងជំងឺមហារីកដែលជាជំងឺមិនអាចព្យាបាលបាន តែពួកគាត់នៅតែតស៊ូប្រឆាំងនឹងជំងឺទាំងនោះ ដោយខំតស៊ូរស់ដោយក្តីសង្ឃឹមជានិច្ច។ ដូច្នេះយើងទាំងអស់ត្រូវក្រោកឈរឡើង មិនត្រូវអស់សង្ឃឹមក្នុងជីវិតឡើយ។ចូរចងចាំពាក្យសុភាសិតខ្មែរយើងបានពោលថា ជីវិតគឺជាការតស៊ូ និង ព្យាយាមគង់បានសំរេច៕
ដោយ៖ nanoប្រភព៖ zing