
កាលពិថ្ងៃទី៤ខែមេសា មន្ត្រីក្រសួង សុខភាព ប្រទេស Congo បានឲ្យដឹងថា គ្រោះថ្នាក់
ធ្លាក់យន្តហោះរបស់អង្គការសហប្រជាជាតិនេះ ធ្វើឲ្យ 32នាក់ស្លាប់ ក្នុងចំណោម 33នាក់
ជាភ្ញៀវនិងក្រុមអាកាសយានិក។
តាមពត៌មានរបស់សហប្រជាជាតិ នៅក្នុងយន្តហោះជួបគ្រោះថ្នាក់នោះ មានប្រជាជន
កូងហ្គោព្រមទាំង ជនបរទេសទៀតផង ក្នុងនោះមានបុគ្កលិករបស់សហប្រជាជាតិ និង
កងកម្លាំងការពារសន្តិភាព។ គ្រោះថ្នាក់កើតឡើងនាពេលដែល យន្តហោះម៉ាក់ CRJ-100
កំពុងប្រឹងប្រែងហោះចុះ វាលយន្តហោះនៅរាជធានី Kinshasa ក្នុងស្ថានភាពធាតុអាកាស
ភ្លៀងនិងខ្យល់ខ្លាំង។ យន្តហោះបែកជាពីរ ហើយឆេះ។ យន្តហោះធ្វើដំណើរពីទីក្រុង
Kisangani ខាង ឦសានប្រទេស Congo។
បេសកកម្មការពារសន្តិភាពរបស់សហប្រជាជាតិ ចាប់ផ្តើមពីឆ្នាំ1999 គោលបំណងគឺ
ឧបត្ថម្ភរដ្ឋភិបាលប្រយុទ្ធនឹងពួកក្រុមឧទ្ទាមនៅតំបន់ខាងកើតដែលគ្មានសន្តិសុខ តាំងពី
ក្រោយសង្គ្រាមស៊ីវិលឆ្នាំ1998 ដល់ 2003 ធ្វើឲ្យ5លាននាក់ស្លាប់។
បេសកកម្មនឹងបញ្ឈប់នៅចុងខែមិថុនាខាងមុខនេះ។