ស្មាតហ្វូនប្រើ Window Phone 8 ដែលនឹងត្រូវដាក់លក់នៅខែមករាឆ្នាំក្រោយ ជាមួយតំលៃ 5,5 លានដុង(ប្រហែល $263) ថ្ងៃនេះបានលេចចេញរូបរាងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។
Lumia 620 មានសំបកខាងក្រោយធ្វើអំពី polycarbonate ដែលមាន 4ពណ៌ដ៏ស្រស់ស្អាត អាចដោះផ្លាស់ប្តូរបានតាមចិត្ត។ វាប្រើប្រាស់អេក្រង់ទំហំ 3,8 inch ជាមួយកំរិតពន្លឺ 800 x 480 pixel។វារចនារាងក្រាស់បន្តិច និងកោងដែលធ្វើឲ្យកាន់ក្នុងដៃណែនល្អ។ អេក្រង់ប្រើបច្ចេកវិទ្យា ClearBlack ដូច្នេះបានធ្វើឲ្យអេក្រង់នៅតែមានពន្លឺច្បាស់ល្អ ទោះស្ថិតក្រោមកំដៅថ្ងៃខ្លាំង។

Lumia 620 បានបំពាក់នូវ chip dual core Snapdragon S4 Plus ល្បឿន 1 Ghz, RAM 512 MBជាមួយមេម៉ូរីក្នុងទំហំ 8 GB អាចបន្ថែមទំហំបានតាមរយះមេម៉ូរីក្រៅរហូតដល់ 64 GB។ Cameraរបស់វាមានទំហំ 5 megapixel ហើយក៏បានបំពាក់ផងដែរនូវ Wi-Fi, 3G និង NFC៕