វត្តមានរបស់ Edinson Cavani នៅទឹកដឹ​ Prince Park របស់ PSG ធ្វើអោយពិភពបាល់ទាត់រង្គោះរង្គើ ដោយសារតែ PSG មានខ្លាមួយបន្ថែមទៀត សំរាប់ធ្វើដៃគូរជាមួយ Ibrahimovic ។ជាមួយនឹងដំណឹងមួយនេះ Man City  ក៏បានចាប់ចិត្ត ចង់ស្រវាចាប់កីឡាករ Ibrahimovic មកលេងនៅទឹកដី Ethitad ដែរ ព្រោះ Man City  កំពុងត្រូវការពង្រឹងខ្សែរប្រយុទ្ធរបស់ខ្លួន ។ដោយសារតែវត្តមានរបស់ Cavani ទើបធ្វើអោយ ក្រុម Man City គិតថា Ibrahimovic អាចនឹងបាត់បង់តំណែងរបស់ខ្លួន ទើបក្រុម Man City ចង់បញ្ចុះបញ្ចូលអូសទាញ Ibrahimovic អោយមកលេងអោយខ្លួន ។

Manដើម្បីអាចទាក់ទាញ Ibrahimovic បានក្រុម Man City ត្រូវតែអោយថ្លៃមិនតិចជាង ២៥ លានអឺរ៉ូឡើយ ព្រោះវាជាតំលៃដែល PSG អោយទៅក្រុម Inter Milan ។ ដូចនេះយើងចាំមើលថា តើMan City នឹងបោះថ្លៃប៉ុន្មានអោយទៅ Zlatan Ibrahimovic ?

 

ដោយ ៖ កុសលប្រភព ៖ dailymail