នារដូវក្ដៅឆ្នាំ ២០១៥នេះ សណ្ឋាគារ Henn-na (សណ្ឋាគារចម្លែក) នឹងត្រូវបានគេបើកឱ្យដំណើរការនៅឧទ្យានកម្សាន្ត Huis Ten Bosch ក្នុងតំបន់ Nagasaki ប្រទេសជប៉ុន។

សណ្ឋាគារនេះ នឹងមានចំនួន ៧២បន្ទប់។ ចំណែកបន្ទាប់របស់សណ្ឋាការនេះ នឹងមានតម្លៃចាប់ពី ៦០ដុល្លារក្នុងមួយឆ្នាំ និងមានបុគ្គលិកចំនួន ១០នាក់ ដែលសុទ្ធតែជាមនុស្សយន្ត មានរូបរាង និងមុខមាត់យ៉ាងស្រស់ស្អាត។
មនុស្សយន្តទាំងនេះ ចេះធ្មេចភ្នែក ដកដង្ហើម និងចេះធ្វើការទំនាក់ទំនងដោយប្រើភ្នែក ប្រើកាយវិការ ចេះនិយាយភាសាមួយចំនួនយ៉ាងស្ទាត់ ដូចជាភាសាជប៉ុន ចិន កូរ៉េ និងអង់គ្លេស នេះបើតាមទំព័រ Washington Post ។ លើសពីនេះ មនុស្សយន្តខាងលើ ក៏ចេះត្រួតពិនិត្យម៉ោងដែលភ្ញៀវត្រូវចេញ-ចូល ចេះយួរវ៉ាលីសឱ្យភ្ញៀវ ចេះធ្វើកាហ្វេ សម្អាតបន្ទប់ រួមនឹងការប្រមូលយកសម្ភារៈទៅឱ្យផ្នែកបោកគក់ និងទទួលត្រឡប់មកវិញ។

អនាគត សណ្ឋាគារ Henn-na នឹងមានបុគ្គលិកជាមនុស្សយន្ត ច្រើនជាង ៩០%
បុគ្គលិកមនុស្សយន្តទាំងនោះ ក៏នឹងធ្វើការជាមួយបុគ្គលិកជាមនុស្សធម្មតា សម្រាប់ដំណាក់កាលដំបូង។ នៅក្នុងសន្និសីទកាសែតមួយ នៅជប៉ុន អគ្គនាយក Hideo Sawada របស់ Huis Ten Bosch ថ្លែងថា “ក្នុងអនាគត សណ្ឋាគារខាងលើ នឹងមានបុគ្គលិកជាមនុស្សយន្ត ច្រើនជាង ៩០% សម្រាប់បម្រើសេវាកម្មទាំងឡាយរបស់សណ្ឋាគារ”។
សណ្ឋាគារខាងលើនេះ ក្នុងអនគតដ៏ខ្លីខាងមុខ មិនមែនមានត្រឹមតែបណ្ដាមនុស្សយន្តដែលមានរូបរាងដូចមនុស្សបេះបិទនេះ តែក៏មានបំពាក់បច្ចេកវិទ្យាទំនើបផ្សេង ដូចជា ប្រព័ន្ធសោបន្ទប់ដែលអាចស្កេនផ្ទៃមុខរបស់ភ្ញៀវ រួមនឹងប្រព័ន្ធតាមដានកំដៅរាងកាយរបស់ភ្ញៀវ ដើម្បីសម្រួលសីតុណ្ហភាពរបស់បន្ទប់។

បច្ចុប្បន្ន ជប៉ុន កំពុងតែនាំមុខគេ ក្នុងវិស័យមនុស្សយន្ត
ទាំងនេះ មិនមែនជាសុបិននោះឡើយ ព្រោះថា តាមគម្រោង សណ្ឋាគារ Henn-na នឹងត្រូវបានបើកដំណើរការចាប់ពីថ្ងៃទី ១៧កក្កដាឆ្នាំ ២០១៥ខាងមុខ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ theverge