កម្មវិធីរុករក គេហទំព័រ Microsoft Edge មានល្បឿនលឿនជាង Google Chrome ដល់ទៅ ១១២ភាគរយ ណ៍នេះបើយោងតាមឧបករណ៍វិភាគរបស់ Apple និង Google។

Chrome កំពុងតែជាកម្មវិធីរុករកគេហទំព័រដែលត្រូវបានគេនិយមប្រើច្រើនជាងគេ នាបច្ចុប្បន្ន ហើយបើតាមស្ថិតិរបស់ StatCounter Chrome កំពុងកាន់កាប់អតិថិជនចំនួន 49,65%។ ប៉ុន្តែ Microsoft Edge ដែលជាកម្មវិធីរុករក គេហទំព័រ ថ្មី កំពុងសម្ដែងចេញនូវភាពខ្លាំងក្លារបស់ខ្លួនជាង Google Chrome។

/

Gabe Aul​ ប្រធានក្រុមនៃផ្នែក Windows Insider កាលពីពេលថ្មីៗនេះ បានប្រកាសឱ្យដឹងអំពីលទ្ធផល benchmark របស់ Microsoft Edge ដែលជាកម្មវិធីរុកគេហទំព័រ​​ សម្រាប់ Windows 10។ Gabe Aul ឱ្យដឹងថា Microsoft Edge មានល្បឿនលឿនជាង Google Chrome ។ ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត នោះគឺ Microsoft បានប្រើប្រាស់​ឧបករណ៍ benchmark របស់ Apple និង Google ៖ Edge ត្រូវបានពិសោធដោយ Google Octane និង Apple JetStream រួមនឹង WebKit Sunspider របស់ Apple។

ជាក់ស្ដែង មាន​ល្បឿនលឿនជាង Google Chrome 112% ពេលគេពិសោធដោយ WebKit Sunspider លឿនជាង 11% ពេលវាស់ស្ទង់ដោយ Google Octane និង 37% ពេលពិសោធដោយ Apple JetStream។

បើសិនលទ្ធផលនេះគឺជាការពិត នោះ Microsoft Edge នឹងក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ Window ។ នេះគឺជាមូលហេតុមួយដែលគួរឱ្យចង់សាកល្បងប្រើប្រាស់ Windows 10 នាពេលខាងមុខ។

Windows 10 នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ដោយមិនគិតថ្លៃ សម្រាប់អ្នកប្រើ Windows 7 និង Windows 8៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Business Insider‎