
រញ្ជួយដីកម្លាំង ៧.១រិច្ឆទ័រ បានកើតឡើងនៅពេលព្រឹកថ្ងៃទី៤ខែមេសា នៅកោះ Java
របស់ប្រទេស ឥណ្ឌូនេស៊ី នៅសមុទ្រឥណ្ឌា។ ដល់បច្ចុប្បន្ន មិនទាន់មានរបាយការណ៍
អំពីចំនួនមនុស្សស្លាប់ឬបាត់ខ្លួននៅឡើយ។
ស្នូលនៃរញ្ជួយ ស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌានិងនៅក្នុងជំរៅដី២៤គីឡូម៉ែត្រ។ រញ្ជួយ
ដីកើតឡើងនៅចម្ងាយ២៧៧គីឡូម៉ែត្រខាងត្បូង កោះTasikmalaya នៅខាងលិចកោះJava និងនៅចម្ងាយ២៤១គីឡូម៉ែត្រខាង ឦសានកោះ Christmas ។
មន្ត្រីឥណ្ឌូនេស៊ី បានវាស់ឃើញរញ្ជួយនេះមានកំរិត៧,១រិច្ឆទ័រនិងបានចេញការព្រមាន
អំពីរលកស៊ូណាមី តែការព្រមាននេះត្រូវបានលុបចោលវិញនៅពេលបន្តិចក្រោយមក។
មុនពេលនោះ រាត្រីថ្ងៃទី៣ខែមេសា នៅ Fiji ក៏បានកើតឡើងការរញ្ជួយដីមានកម្លាំង ៦.៧
រិច្ឆទ័រ។ តាមពត៌មានរបស់មជ្ឈមណ្ឌលរញ្ជួយដីចិនបានឲ្យដឹងថា ស្នូលរបស់រញ្ជួយស្ថិត
នៅជំរៅ៥៤០គ.ម។