កំពង់ចាម៖ កម្ពស់ទឹកជំនន់ បានឡើងដល់ កម្រិត១៥,៩១ម៉ែត្រ ហើយព្រឹកថ្ងៃទី២៧ ខែកញ្ញា នេះបើតាមការ ឲ្យដឹងពីលោក ថុត ថាត អភិបាលក្រុង កំពង់ចាម ។ ហើយខណៈនេះផងដែរ ខាងមន្ត្រីអាជ្ញាធរក្រុងកំពង់ចាម រួមជាមួយមន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្ត កំពុងជួយច្រកខ្សាច់ ដាក់បាវទប់ទឹកជំនន់ កុំឲ្យហូរចូល ក្រុងកំពង់ចាម។
លោក អភិបាលក្រុងកំពង់ចាម បានឲ្យដឹងដែរថា កម្ពស់ទឹកអាចហូរចូល ក្នុងក្រុងកំពង់ចាម ត្រឹមកម្ពស់ ១៥,៣០ ម៉ែត្រ ប៉ុន្តែ ដោយសារខាងអាជ្ញាធរក្រុង ក៏ដូចជាស្ថានកងកម្លាំង បានជួយទប់បាវខ្សាច់ ទើបអាចទប់ស្ថានភាពទឹកជំនន់ មិនទាន់ហូរចូលក្រុង ធ្ងន់ធ្ងរនោះទេ នាពេលនេះ៕


ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល