ស្ទើរតែមិនគួរអោយជឿ ៖ មិនដល់រយៈពេលបានមួយអាទិត្យស្រួលបួលផង ពូជត្រីដ៏កម្រOarfish ត្រូវបានគេរកឃើញសាជាថ្មីម្តងទៀត នៅឯឆ្នេរសមុទ្រនាភាគខាងត្បូង រដ្ឋ Califor-nia សហរដ្ឋអាមេរិក នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស Yahoo ។
គួរបញ្ជាក់ផងដែរថា ករណីរកឃើញជាលើកទីពីរក្នុងសប្តាហ៍តែមួយនេះ ត្រូវបានរកឃើញកាលពីវេលារសៀល ថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅនេះ ។ លើសពីនេះប្រភពសារព័ត៌មានដដែលបន្ថែមថា ពូជត្រីកម្រ Oarfish មានប្រវែងជិត ៥ ម៉ែត្រ បានញ៉ាំងអោយមានភាពភ្ញាក់ផ្អើលដល់ក្រុមមនុស្សជិត ១០០ នាក់ ផ្អើលរត់នាំគ្នាមកមើល។

ដោយឡែក ក្រោយពីទទួលបានទូរស័ព្ទប្តឹង នាយកដ្ឋាន Research Institute and the Nat-ional Oceanic and Atmospheric Administration បានយកសាកសពត្រីដ៏កម្រមួយប្រភេទនេះ យកទៅរក្សាទុក ដើម្បីធ្វើការតឹកតាងក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ពីពូជត្រីមួយប្រភេទនេះ។
ជាមួយនឹងវត្តមានត្រីដ៏កម្រ ដែលចូលចិត្តរស់នៅក្នុងទឹកជ្រៅមួយនេះ បើតាមការអោយដឹងពីវិទ្យាស្ថាន Catalina Islan d Marine Institute អះអាងអោយដឹងថា ពូជត្រីមួយប្រភេទនេះ អាចនឹងមានការវិវត្តន៍ដងខ្លួន មានប្រវែងដល់ទៅជាង១៥ម៉ែត្រ ខណៈដែលពូជត្រីនេះ ត្រូវបានគេចាត់ចូលជាពូជត្រីមានឆ្អឹងវែងបំផុតលើលោក៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfishជិត ៦ ម៉ែត្រ- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ- ស្រឡាញ់ និងរស់នៅជាមួយគ្នា ជិតដល់ថ្ងៃអវសាននៃជីវិត ទើបសម្រេច ចិត្តរៀបការ..- រូបភាព រន្ធត់ ក្មេងប្រុសរួចផុតពីសេចក្តីស្លាប់ ក្រោយគ្រោះថ្នាក់ចរាចរណ៍ ដ៏សាហាវមួយ- វីដេអូ គ្រោះថ្នាក់ធម្មជាតិរន្ធត់ហួស រន្ទះបាញ់ស្រស់ៗ នៅនឹងមុខ
ប្រែសម្រួល ៖ កុសលប្រភព ៖ Yahoo