រដ្ឋ​មន្ត្រី​សុខាភិបាល​ថៃ​លោក​ហ្ស៊ូ​រី​ន ឡាក់​សា​ណាវី​ស៊ីត​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ
​ថា​មនុស្ស​៤៥​នាក់​ត្រូវបាន​អះអាង​ថា​ស្លាប់​ក្នុង​ទឹក​ជំនន់​និង​បំណាក់​ដី​នៅ​ខេត្ត​ភាគខាង
ត្បូង​ចំនួន​១០​ចាប់តាំងពី​ថ្ងៃ​២៣​ខែ​មីនា​។​​ជា​សរុប មនុស្ស​១៩​នាក់​បាន​ស្លាប់​នៅ​ខេត្
ត​នគរ ស៊ី ថា​ម៉ា​រ៉ា​ត, ១០​នាក់​នៅ​ស៊ូ​រ៉ា​ត ថា​នី, ៩​នាក់​នៅ​ក្រា​ប៊ី ៣​នាក់​នៅ​ផាត​ថា​លុង,
២​នាក់​នៅ​ជុំ​ផុន និង​២​នាក់​ទៀត​នៅ​ត្រា​ង​។​

​នាយករដ្ឋមន្ត្រី​អាប់​ភិស៊ី​ត វេចា​ជីវ៉ា​បាន​អំពាវនាវ​អោយ​ប្រជាជន​ប្រុងប្រៀប​សំរាប់​ទឹក
ជំនន់​ថ្មី​ឬ​ការបា​ក់ដី​ដោយ​លោក​បាន​និយាយថា​នៅ​ពេល​ទឹកភ្លៀង​ស្រក ដី​ដែក​ជោកជាំ​
ទៅ​ដោយ​ទឹក​ងាយ​នឹង​បង្ក​បំណាក់​ដី​។​
​នាយកដ្ឋាន​គ្រោះមហន្តរាយ​បាន​និយាយថា​គ្រួសារ​៥៥៨.៣០៨​ស្មើ​នឹង​មនុស្ស​ជិត​២​លាន
​នាក់​បាន​រង​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ទឹកជំនន់​និង​ការបា​ក់ដី​។​សំរាប់​ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវ​២.៥២០លូទឹក​២១៨ ទំនប់​៤៦ ស្ពាន​២៣៦ វត្ត​៣២០​និង​សាលារៀន​ព្រម​ទាំង​ការិយាល័យ
​រដ្ឋ​៧៦​បាន​ខូចខាត​។
(តាមប្រភពរបស់cen )