ភ្នំពេញ ៖ កម្លាំងនគរបាល ប្រឆាំងការជួញដូរគ្រឿងញៀន មកពីក្រសួងមហាផ្ទៃ និងមានការចូលរួមពីកម្លាំង នគរបាលខណ្ឌទួលគោក ដឹកនាំដោយព្រះរាជអាជ្ញារង ឯក ឆេងហួត តាមរយៈក្រឡាបញ្ជីរបស់ខ្លួន នៅព្រឹកថ្ងៃ ទី ១៣ ខែឧសភានេះ បានចុះទៅឡោមព័ទ្ធ និងបង្ក្រាបទីតាំងចែកចាយ ប្រើប្រាស់ថ្នាំញៀន មួយកន្លែង ស្ថិតនៅ មុខ វិទ្យាល័យជា ស៊ីម សាមគ្គី តាមបណ្ដោយផ្លូវ ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្ដិការ ដែលដឹកនាំដោយលោក ហួន សុផន អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនង និងលោក ពៅ សំហេង បានឃាត់ខ្លួនជនសង្ស័យ ៤នាក់ ថ្នាំញៀនមួយចំនួន កាំភ្លើងខ្លី ២ដើម និងម៉ូតូ១គ្រឿង ។ យ៉ាងណាក៏ដោយ ព័ត៌មាន លម្អិត មិនទាន់បានបញ្ជាក់ពីសមត្ថកិច្ចនៅឡើយទេ  ខណៈកំពុងប្រតិបត្ដិការ៕

width=400

width=400

width=400

width=400

width=400

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល