ប្ដីប្រពន្ធមួយគូដែលបានរស់នៅជាមួយគ្នារយៈពេល ១៨ឆ្នាំ បានត្រូវបញ្ចប់ បន្ទាប់ពីប្ដីបានប្រើយន្តហោះគ្មានមនុស្សបើក drone ចាប់បានសកម្មភាពប្រពន្ធកំពុងមានសកម្មភាពក្បត់។

/

អ្នកប្រើប្រាស់ទំព័រ Reddit ដែលមានរហ័សនាមថា u/ugleee បានដោះស្រាយបញ្ហាដោយសន្តិវិធី នៅពេលសង្ស័យប្រពន្ធថា កំពុងលួចលាក់មានសហាយស្មន់។

u/ugleee បានចាប់ផ្ដើមសង្ស័យនៅពេលប្រពន្ធនិយាយថា ខ្លួនត្រូវឆាប់ទៅធ្វើការ កាលពីមុននេះ២សប្ដាហ៍។ u/ugleee ទទួលបានការហៅទូរស័ព្ទពីមនុស្សចម្លែក ដែលប្រាប់ថា កំពុងតែមានបញ្ហាមិនស្រួលកើតឡើង។ u/ugleee បានតាមដានប្រពន្ធពីរដង ប៉ុន្តែ គ្មានឃើញអ្វីកើតឡើង។

/

ចុងក្រោយ វិធីឆ្លាតវៃមួយត្រូវបានប្រើប្រាស់ ៖ ប្រើយន្តហោះគ្មានមនុស្សបើក drone ដើម្បីតាមដានសកម្មភាពប្រពន្ធពីលើអាកាស។

បន្ទាប់ពីដើរចុះឡើងជុំវិញដងផ្លូវ ប្រពន្ធរបស់ u/ugleee បានដើរវាងតាមក្រោយឱសថស្ថានមួយកន្លែង ដែលនៅទីនោះ មានរថយន្ត Minivan កំពុងរង់ចាំ។ល។

បុរសជាប្ដី ដែលកំពុងខឹងខ្លាំង បាននិយាយនៅក្នុងវីដេអូថា “បើសិនអ្នកមើលឱ្យច្បាស់ អ្នកនឹងឃើញថា អាពាហ៍ពិពាហ៍រយៈពេល ១៨ឆ្នាំរបស់យើងខ្ញុំ បានធ្លាក់ទៅក្នុងលូដោយរបៀបណា!!”។

នេះអាចជាស្វាមីម្នាក់ដ៏គួរឱ្យអាណិត ឬវាក៏អាចជាល្បិចឃោសនារបស់ក្រុមហ៊ុនយន្តហោះគ្មានមនុស្សបើកណាមួយក៏ថាបាន។

ប្រែសម្រួល ៖ តារាប្រភព ៖ Thenextweb