ព័ត៌មានអន្តរជាតិ ៖ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានចិន ស៊ិនហួរ ដែល ទើបតែបានចេញផ្សាយ កាលពី វេលាម៉ោង ៨ ព្រឹកមិញនេះ បានគូសបញ្ជាក់អោយដឹងថា យ៉ាងហោច ណាស់ សិស្សពីរនាក់ បានទទួលរងរបួស ខណៈពេល ដែលជនសង្ស័យ បានស្លាប់បាត់បង់ ជីវិត ក្រោយពី មានករណី ផ្ទុះអាវុធ បាញ់បោះ នៅក្នុងវិទ្យាល័យមួយកន្លែង មានទីតាំង ស្ថិតនៅក្នុងរដ្ឋ Colorado សហរដ្ឋ អាមេរិក ។

width=498

បន្ថែមពីលើនេះ ប្រភពបន្តថា ជនសង្ស័យ ដែលបានស្លាប់ បាត់បង់ជីវិត រូបនោះ គឺជា សិស្សប្រុស ម្នាក់ ពុំ ទាន់ត្រូវបានគេ ស្គាល់អត្តសញ្ញាណ បានបាញ់សម្លាប់ខ្លួនឯង ក្រោយមានករណី ផ្ទុះអាវុធលើកនេះ នៅឯ វិទ្យាល័យ Arapahoe High School ជាយក្រុង Denver ។ បើតាមការដឹង ពីមន្រ្តីផ្លូវការ ប្រចាំតំបន់ លោក Grayson Robinson អះអាងអោយដឹងថា ជនសង្ស័យ ដៃប្រដាប់ ដោយកាំភ្លើង រូបនោះ បានបើក ការវាយ ប្រហារ របស់ខ្លួន ចូលទៅក្នុងវិទ្យាល័យនោះ គោលបំណង សំដៅទៅលើគ្រូជាក់លាក់ម្នាក់ តែដោយបាន ដឹងហេតុការណ៍មុន គ្រូក៏បានធ្វើការជម្លៀសខ្លួន ចេញពីវិទ្យាល័យ ដែលមានថ្នាក់ដល់ទៅ ៧០ បន្ទប់ និង មានសិស្ស ដល់ទៅជាង ២,២០០ នាក់តែម្តង។

width=499

លុះក្រោយមកទៀត ប៉ូលីស ក៏បានធ្វើការ កំណត់អត្តសញ្ញានជនសង្ស័យ និងសាកសួរ ពីក្រុមគ្រួសារគេ តែ ជាទូទៅ ស្ថានភាពទាំងអស់ ក៏កំពុងតែស្ថិតនៅក្រោម ការតាមដានស៊ើបអង្កេត នៅឡើយ។ យ៉ាងណាមិញ សិស្សពីររូប ដែលទទួលរងរបួសនោះ បើតាមការអោយដឹងពី អ្នកនាំពាក្យ អោយមន្ទីរពេទ្យ បញ្ជាក់ថា ពួក គេទាំងពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀត​ របួសស្រាល ខណៈពេលបច្ចុប្បន្ននេះ គេកំពុងតែសម្រាកនៅ ឯមន្ទីរពេទ្យក្នុងស្រុក មួយកន្លែង នៅឡើយ៕

width=499

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ