នៅថ្ងៃទី 2 ខែសីហា ឆ្នាំ 2012 ក្រុមហ៊ុន Nokia បានប្រគល់រង្វាន់ម៉ូតូ​ Honda Dream F13 គ្រឿង ទូរទស្សន៍ LCD Panasonic 32 អ៊ីញ 10 គ្រឿង និងទូរស័ព្ទ​ Nokia 700 ចំនួន 25 រង្វាន់​ដល់អតិថិជន 38 នាក់ ដែលបានឈ្នះរង្វាន់ពីការចាប់ឆ្នោតលើកទី 1 នៃកម្មវិធី “សំណាងពី Nokia” ។

ក្រុមហ៊ុន Nokia តែងតែបានបង្កើតនូវកម្មវិធីពិសេសៗជារឿយៗ ដើម្បីផ្តល់នូវសំណាង ដ៏អស្ចារ្យដល់អតិថិជនដែលប្រើប្រាស់ទូរស័ព្ទ Nokia ។ លោក Jerry Manus អគ្គនាយក នៃក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡាវ បានថ្លែងថា “កម្មវិធីផ្តល់សំណាងពី Nokia នេះពិតជាផ្តល់នូវភាពរំភើបរីករាយដល់អតិថិជន Nokia ជាពិសេសអតិថិជនដែលទទួលបាន រង្វាន់ដោយផ្ទាល់ដៃក្នុងឱកាសនេះ”។

/

ការប្រគល់រង្វាន់របស់ក្រុមហ៊ុន NOKIA ដល់អតិថិជនដែលឈ្នះរង្វាន់

សូមបញ្ជាក់ថា ការចាប់រង្វាន់វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី2 ខែកញ្ញា ឆ្នាំ2012 ។ រង្វាន់ក្នុងវគ្គលើកក្រោយនេះរួមមានរថយន្ត Chevrolet Spark 1 គ្រឿង, ម៉ូតូ Honda Dream F1 2 គ្រឿង, ទូរទស្សន៍ LCD Panasonic 32 អ៊ីញ 10 គ្រឿង និងទូរស័ព្ទ Nokia 700 ចំនួន 25 គ្រឿង។

 យោងតាមខិតបណ្ណផ្សព្វផ្សាយរបស់ Nokia ជាវទូរស័ព្ទ Nokia ម៉ូដែលណាមួយពីថ្ងៃ នេះរហូតដល់ដំណាច់ខែសីហាខាងមុខនេះ អតិថិជននឹង ទទួលបានឆ្នោតមួយសន្លឹក ដើម្បីមានឱកាសឈ្នះរង្វាន់ធំៗដូចរៀបរាប់ខាងលើ។ ដោយឡែក រាល់ការជាវ Nokia 202, Nokia 300, Nokia X2-02, Nokia 302, Nokia C5-03 ឬ Nokia C5-06 នឹងទទួល បានអាវភ្លៀង Nokia ចំនួន 1 ឬជាវទូរស័ព្ទ Nokia 500 នឹងទទួលបានឆត្រ Nokia ចំនួន 1 ភ្លាមៗបន្ថែមទៀតដោយឥតគិតថ្លៃ៕

/

/

/

ដោយ៖ សិលាប្រភព៖ NOKIA