
គណៈរដ្ឋមន្ត្រីជប៉ុនបានសម្រេចចិត្ត កសាងបឹងផ្ទុកទឹកដើម្បីសប់ទឹកពុលជាតិ
វិទ្យុសកម្ម ពីរោងចក្រអគ្គីសនីនុយគ្លេអែ Fukushima ១ ដែលពេញពោរនៅបណ្តា
ប្រព័ន្ធ របស់ឡបន្សុតធាតុនុយគ្លេអែទាំង៤ក្នុងរោងចក្រដែលត្រូវខូចខាតនេះ។
បឹងផ្ទុកទឹកនេះ នឹងត្រូវបានប្រើដើម្បីចម្រោះទឹក ជាមួយសម្ភារះបរិសុទ្ធពិសេស
បន្ទាប់មក ទឹកត្រូវបាននាំចូល ប្រព័ន្ធឡបន្សុតធាតុនុយគ្លេអែរម្តងទៀត។
ការសប់វត្ថុរាវពុលជាតិវិទ្យុសកម្ម និងបញ្ចុះ សីតុណ្ហភាពរបស់ប្រព័ន្ធម៉ាស៊ីនគឺជា
ការងារចម្បងដែលអ្នកជំនាញជប៉ុត្រូវធ្វើ។ ប៉ុន្តែ ការងារត្រូវផ្អាកជាញឹកញាប់
ដោយសារកំរិតនុយគ្លេអែរខ្ពស់ក្នុងរោងចក្រ។ ទិន្នន័យថ្មីៗ បានឲ្យឃើញថា
កំរិតជាតិវិទ្យុសកម្មនៅទីនេះ ខ្ពស់ជាងកំរិតកំណត់អនុញ្ញាតិ គឺ ១០.០០០ដង។
ក្រោយពីការរញ្ជួយដីថ្ងៃ១១ខែមិនា ជប៉ុនបានប្រកាសគ្រាអាសន្ននៅរោងចក្រ
អគ្គីសនីនុយគ្លេអែរ Fukushima លេខ១ និង Fukushima លេខ២ ពីព្រោះប្រព័ន្ធ
ធ្វើត្រជាក់ខូចខាតយ៉ាងខ្លាំង។ នៅរោងចក្រ Fukushima លេខ១ បានកើតមានឡើង
ការផ្ទុះឡបន្សុតធាតុនុយគ្លេអែរ លេខ១ ២ និង៣ ហើយ អគី្គភ័យនៅឡលេខ៤។
ឧបទ្ទវហេតុនេះធ្វើឲ្យ ធ្លុះធ្លាយជាតិវិទ្យុសកម្ម។ តាមការស្ថិតិថ្មីៗនេះ គ្រោះមហន្តរាយ
រញ្ជួយដីនិងរលកយក្ស ដ៏ស្ញើបស្ញែងបំផុតក្នុងប្រវត្តសាស្ត្រជប៉ុន តាំងពីក្រោយ
សង្គ្រាមពិភពលោកបានធ្វើឲ្យ ១១.៧៣៤ នាក់ស្លាប់ និង ១៦.៣៧៥ នាក់បាត់ខ្លួន។