ព័ត៌មានអន្តរជាតិ ៖ ដៃពីឡុតបើកយន្តហោះធ្លាក់ ត្រូវបានគេបញ្ជាក់បានថា កាន់អោយណែនដៃចង្កូត បញ្ជាយន្តហោះនៅឡើយ ខណៈសាកសព របស់គាត់ត្រូវបានក្រុមការងាររកឃើញហើយចេញពីបន្ទប់ បើកបរយន្តហោះ ។


ស្ថិតនៅក្នុងវ័យ ទើបតែ ៤២ ឆ្នាំ លោក Liao Chien-tsung ត្រូវបានគេប្រសិទ្ធនាមថា ជាកំពូលវីរបុរស ជាមួយនឹងសកម្មភាព ដ៏អស្ចារ្យរបស់គាត់ ប្រកបទៅដោយស្ថានការណ៍ គ្រោះថ្នាក់នោះ គ្រប់គ្រងបាន កាលៈទេសៈធ្លាក់ ជាក់ស្តែង លោក ខំប្រឹងបញ្ជា យន្តហោះ មិនអោយហោះបុកសំណង់ អាគាររស់នៅ ដោយបើកហោះចន្លោះអាគារខ្ពស់ទាំងពីរ ក្នុងគោលបំណង ធានាអោយបាន ការធ្លាក់ ចូលទឹកទន្លេ មិនបណ្តាលអោយមានអ្នកស្លាប់នៅលើដីបន្ថែមទៀត ជាជាង ស្លាប់នៅលើយន្តហោះ មានចំនួនតិច តួច បើធៀបទៅនឹង ការធ្លាក់នៅលើដី ឬបុកសំណង់អាគារនោះ ។

ជាមួយនឹងរបាយការណ៍ ចុងក្រោយអំឡុងថ្ងៃនេះ ចេញផ្សាយដោយ មន្រ្តីផ្លូវការ នៃ រដ្ឋា ភិបាល កោះ តៃវ៉ាន់នោះអោយដឹងថា ម៉ាស៊ីនយន្តហោះទាំងពីរ បានបាត់បង់ថាមពល វានាទីមុនបន្តិចនៃយន្តហោះ ធ្លាក់ ពោល ពីឡុត សម្រេចបិទលែងដំណើរការ ម៉ាស៊ីនឆ្វេង ក្រោយម៉ាស៊ីនខាងស្តាំ អស់ថាមពល ៕
- អាន ៖ បែកការណ៍ ហេតុផលធ្លាក់យន្តហោះ ៖ ពីឡុត សម្រេចបិទលែងដំណើរការ ម៉ាស៊ីនឆ្វេង ក្រោយម៉ាស៊ីនខាងស្តាំ អស់ថាមពល
- អាន ៖ ចង់ចំណេញដាច់ចំណង ហេតុផលសង្ស័យ មិននឹកស្មានដល់ នាំអោយធ្លាក់យន្តហោះTransAsia សម្លាប់មនុស្សរាប់សិបនាក់


ប្រែសម្រួល ៖ កុសលប្រភព ៖ ដេលីម៉ែល