ក្រោយរយៈពេលមួយថ្ងៃ បន្ទាប់ពីក្រុមហ៊ុន Sony បានចាប់បញ្ចាំងខ្សែភាពយន្ដ Interview ជាផ្លូវការ បណ្ដាញ Playstation Network របស់ Sony និង Xbox Live របស់ Microsoft ក៏ត្រូវបានhacker “វាយកំទេច”។

/

ថ្មីៗកន្លងទៅនេះ បណ្ដាញ Playstation Network របស់ Sony និង Xbox Live របស់ Microsoft ទើបត្រូវបានវាយប្រហារផ្នែក DDoS ។ ការវាយលុកនេះ ត្រូវបានធ្វើឡើងក្នុងឱកាសបុណ្យណូអែល ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់អ្នកប្រើប្រាស់បណ្ដាញទាំងពីរខាងលើ។

បញ្ហាដែល Microsoft និង Sony មានពាក់ព័ន្ធនឹងខ្សែភាពយន្ដដែលបង្កឱ្យមានភាពចម្រូងចម្រាស់ Interview នាំឱ្យសាធារណជនយល់ថា hacker ដែលបានវាយប្រហារ គឺមកពីប្រទេសកូរ៉េខាងជើង។ ក៏ប៉ុន្ដែ ក្រោយពីបញ្ហាបានកើតឡើង ក្រុម hacker ដែលមានឈ្មោះថា Lizard Squad បានចេញមក ទទួលខុសត្រូវចំពោះការវាយប្រហារទាំងពីរលើក។

/

នៅលើទំព័រ Twitter ក្រុម Lizard Squad ប្រកាសថា នឹងឈប់វាយប្រហារ រហូតដល់សារដែលពួកខ្លួនលើកឡើង ត្រូវបានផ្សព្វផ្សាយទូលំទូលាយ។ យោងតាមក្រុមអ្នកជំនាញការ ការវាយប្រហារខាងលើ អាចគ្រាន់តែជាគោលដៅមួយ ដើម្បីជួយពង្រីកឥទ្ធិពល និងភាពល្បីល្បាញរបស់ Lizard Squad តែប៉ុណ្ណោះ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ globalnews/nbcnews