ថ្មីៗនេះ Citigroup បានឲ្យដឹងថា iPhone ជំនាន់បន្ទាប់របស់ Apple នឹងបង្ហាញខ្លួននៅខែ កញ្ញាខាងមុខនេះ។ iPhone ដែលត្រូវបានរំលឹកដល់ នៅក្នុងសេចក្តីប្រកាសរបស់ Citigroup គឺ iPhone 5S ។ ក្រៅពីនេះ Citigroup ក៏បានបង្ហើបឲ្យដឹងថា iPhone តំលៃថោក ក៏នឹងបង្ហាញខ្លួន ក្នុងពេលរួមគ្នា ក្នុងពិធីបង្ហាញណែនាំ iPhone 5S។

ចំណែកឯ iPad ជំនាន់ទី 5 និង iPad Mini 2 នឹងត្រូវបានដាក់បង្ហាញរួមគ្នានៅខែតុលា ឆ្នាំនេះផងដែរ។ សំរាប់ Apple នៅក្នុងពេលបច្ចុប្បន្ននេះ ការបង្ហាញចេញនូវផលិតផលថ្មីៗ កាន់តែយឺត ពួកគេ នឹងត្រូវប្រឈមមុខជាមួយបញ្ហាជាច្រើន ក្នុងពេលដែលបណ្តាស្មាតហ្វូន Tablet Android ស៊េរីល្អៗជាច្រើន បានបង្ហាញខ្លួនមុន និងទាក់ទាញទឹកចិត្តអតិថិជន ឲ្យប្រើប្រាស់ច្រើនហើយនោះ។

/

បណ្តាស្មាតហ្វូន ដូចជា HTC one, Galaxy S4, Xperia Z បច្ចុប្បន្ន កំពុងត្រូវបានអតិថិជនដែលជាអ្នកលេងស៊េរីស្មាតហ្វូន ជ្រើសរើសជាស្មាតហ្វូនបន្ទាប់របស់ខ្លួន ជំនួសឲ្យ iPhone

ដោយ៖ សិលាប្រភព៖ Zng