អង់គ្លេស៖ លោក Brian Caswell មានវ័យ ៧៧ឆ្នាំ រស់នៅជិតទីក្រុង Bolton ប៉ែកពាយព្យនៃប្រទេសអង់គ្លេស គឺជាមនុស្សម្នាក់ ដែលមិនបោះបង់ចោល នូវចរឹកដើមមែន នោះមានន័យថា គាត់ជាកសិករក្រីក្រម្នាក់ ដែលចិញ្ចឹមជីវិត ដោយការដំាដំណាំ តែថ្មីៗនេះ គាត់បានឈ្នះឆ្នោតដល់ទៅចំនួន ៣២លានដុល្លារឯណ្ណោះ។ ទោះបីជាមានលុយច្រើនដូច្នេះក្ដី គាត់មិន បានបោះបង់ចោល ការដាំបន្លែរបស់គាត់ឡើយ។

ដោយឃើញនូវភាព ប្រពៃបែបនេះ ទើបមានអ្នកកាសែតជាច្រើននាក់ បានមកធ្វើបទសម្ភាសន៍គាត់៖ ហេតុអ្វីបានជាលោកអ៊ុំ មិនព្រមឈប់ដាំដំណាំទាំងនេះទៅ ព្រោះពេលនេះលោកអ៊ុំមានប្រាក់គ្រប់គ្រាន់ហើយ? គាត់បាននិយាយថា ការដំាដំណាំ ជាពិសេបន្លែការ៉ុត ជាមុខរបរ ដែលអាចចិញ្ចឹមជីវិតរបស់គាត់ តាំងពីដើម រហូតដល់សព្វថ្ងៃនេះ ការមានលុយច្រើន បែបនេះ មិនមានអ្វីសំខាន់ចំពោះគាត់ប៉ុន្មានទេ។


ទោះបីជាយ៉ាងណាក៏ដោយ ក៏លុយទាំងនោះ មួយចំនួន ត្រូវបានអោយកូនរបស់ខ្ងុំទិញផ្ទះនិងរថយន្ដទំនើបៗខ្លះដែរ។ ចំពោះខ្ងុំ ខ្ងុំយល់ថា បន្លែការ៉ុតខ្ងុំនៅពេលខាងមុខ នឹងអាចនាំទៅកាន់ប្រទេសតំបន់អាព្រិកបានទៀតផង៕
ដោយ៖ នារីប្រភព៖