ភ្លៀងខ្លាំងក្នុងរយៈពេលជិតមួយសប្តាហ៍ បានធ្វើឲ្យលិចទឹក និងផ្ទាំងដីថ្មបាក់រអិលចុះ
នៅខាងត្បូងប្រទេសថៃ។ យ៉ាងហោចណាស់ក៏មាន១៧នាក់ស្លាប់ និងធ្ចើឲ្យភ្ញៀទេសចរណ៍​ជាច្រើនត្រូវស្ទះលើគោះនៅសមុទ្រ Andaman និងនៅឈូងសមុទ្រប្រទេសថៃ។ ប្រជា​
ពលរដ្ឋក្នុង៨ខេត្ត ជាង៨៤០.០០០នាក់ក៏ត្រូវជេះឥទ្ធិពល ដោយសារផ្លូវជាតិចម្បងលេខ
៦១ ត្រូវលិចទឹកដែរ។ មានប្រហែល៧៣០ ភ្ញៀវទេសចរណ៍ ភាគច្រើនគឺជនជាតិបរទេស ត្រូវបោះជំរុំក្នុងយន្តហោះរបស់កងទ័ពជើងទឹកថៃ ក្រោយពីសង្គ្រោះចេញពីកោះតាវ ។​
តាមពត៌មានរបស់ក្រសួងទេសចរណ៍ អ្នកទេសចរណ៍ ជនជាតិ អង់គ្លេស អាមេរិច រុស្ស៊ី
បារាំង និងអូស្រ្តាលីទាំងអស់ គឺស្ថិតក្នុងចំណោមចំនួនអ្នកត្រូវបានសង្គ្រោះ បន្ទាប់មក​គេត្រូវបានបញ្ជូនទៅ បាងកក និង ប៉ាតាយ៉ា។ កងទ័ពជើងទឹកក៏បានឲ្យដឹងថា គេបាន
ជួយឲ្យរួចពីគ្រោះថ្នាក់ សរុបចំនួន ជាង១០០នាក់ នោះគឺប្រជាជន នៅបណ្តាកោះ ។
ស្ថាប័នព្យាករឧតុនិយមរបស់ថៃបានឲ្យដឹងថា ភ្លៀងនឹងរាំងនៅចុងសប្តាហ៍នេះ ប៉ុន្តែ​
ក៏ប្រកាសថាវាអាចមានខ្យល់ខ្លាំង និងរលកយក្ស កម្ពស់២ម៉ែត្រ អាចគ្រោះថ្នាក់ចំពោះ
ទូកតូចៗនៅក្រៅសមុទ្រ។