ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប Real Madrid បានចេញសេចក្ដីថ្លែងការណ៍ដោយផ្ទាល់ ដើម្បីធ្វើការគាំទ្រកីឡាករខ្សែប្រយុទ្ធរបស់ខ្លួនគឺ Karim Benzema ដែលទទួលរងការចោទប្រកាន់ ថាជាប់ពាក់ព័ន្ធជាមួយ សារពណ៌ខ្មៅ ជាមួយនឹងវីដេអូអាសអាភាស ។
Karim Benzema ត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ថ្នាក់ដឹកនាំកំពូលក្លឹប Real Madrid គឺលោក Florentino Perez ដោយអះអាងថាកីឡាករពិតជាជន គ្មានកំហុសនិងពាក់ព័ន្ធអ្វីឡើយ លើករណីនេះ ។ ស្រពពេលនោះផងដែរ នៅល្ងាចថ្ងៃសុក្រ ព្រះរាជអាជ្ញាជនជាតិបារាំង បានសម្រេចដោះលែងកីឡាករឲ្យវិលត្រឡប់ទៅវិញ ខណៈដែលមានការគាំទ្រនេះ ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្លឹប Real Madrid បានបង្ហាញថា លោក Florentino Perez បានជួបប្រជុំជាមួយ កីឡាករ ដែលក្នុងគោលបំណងផ្ដល់ការគាំទ្រយ៉ាងពេញលេញ និង បញ្ជាក់ពីទំនុកចិត្ដ ថាកីឡាករពិតជាមិនបានជាប់ពាក់ព័ន្ធនឹងករណីមួយនេះឡើយ។ ក្លឹបបានធ្វើការ វាយតម្លៃ និងទទួលស្គាល់ពីការប្ដេជ្ញាចិត្ដ របស់កីឡាករជាមួយនឹងមិត្ដភាពនៃការសម្ដែងកន្លងមក ។
គូសបញ្ជាក់ផងដែរថា Karim Benzema ត្រូវបានចៅក្រមសម្រេចចោទប្រកាន់ថាមាន ជាប់ពាក់ព័ន្ធ សារខ្មៅ ដែលបានផ្ញើរទៅកាន់មិត្ដរួមក្រុមជម្រើសជាតិ បារាំងឈ្មោះថា Mathieu Valbuena ដើម្បីជម្រិតទារប្រាក់។ ប៉ុន្ដែកីឡាករបានសារភាពថា រូបគាត់ក៏ទទួលការវាយប្រហាដោយ សារខ្មៅនោះដូចគ្នា ដោយពួកគេក៏បានផ្ញើរមកកីឡាករផងដែរ មុនពេលរឿងរ៉ាវបានបែកធ្លាយយ៉ាងនេះ ។ ហើយមកទល់ពេលនេះ កីឡាករត្រូវបាន ដោះលែង ឲ្យវិលត្រលប់ទៅ កាន់ Real Madrid វិញហើយ ។

ថ្នាក់ដឹកនាំក្លឹប Real Madrid លោក Florentino Perez

ដោយ៖ អឿ អ៊ុយ
ប្រភព៖ asianage