នៅក្នុងពិធីតាំងពិពណ៌រយៈពេលបីថ្ងៃ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិពណ៌
កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី 01 មេសាឆ្នាំ 2011 រហូតដល់ ថ្ងៃទី03
មេសា 2011 នេះក្នុងនោះ មានស្តង់ធំ តូចជាច្រើនចូលរួមតាំងនូវផលិតផល
របស់ខ្លួនចំនួនប្រមាណជាង 150ស្តង់។

ដោយឡែកនៅស្តង់ផលិតផលរបស់ក្រុមហ៊ុន Sony ក៏បានធ្វើការណែនាំនូវ
ផលិតផលថ្មីរបស់ខ្លួនផងដែរគឺ LCD Projector សេរីថ្មីប្រភេទ3D ដែលទើបតែ
នាំចូលមកពីបរទេស និងគ្រប់ប្រភេទគ្រប់ធុន ដែលអាចអោយអតិថិជន
ជ្រើសរើសតាមតំរូវការ ។ លោកអ្នកពិតជាអាចរីករាយជាមួយនឹង ទិដ្ឋភាពដ៏
ច្បាស់ត្រជាក់ភ្នែក ដែលមិនធ្លាប់មានពីមុនមក ។


នៅក្នុងឱកាសនេះផងដែរ Sony បានធ្វើការណែនាំផលិតផលរបស់ខ្លួន
ដោយអនុញ្ញាតអោយ ភ្ញៀវដែលមកទស្សនា ពិពណ៌ ICT Expo ទាំងចូល
មើលនូវភាពយន្តខ្លីៗ ប្រភេទ 3D ដោយឥតគិតថ្លៃ ជាមួយនឹងការបំរើជូនរបស់
បុគ្គលិកជំនាញ ប្រកបដោយទឹកមុខសប្បាយរីករាយ។

ចំពោះការចូលទស្សនាគឺអតិថិជនគ្រាន់តែធ្វើការបំពេញនូវឈ្មោះ មុខងារតួនាទី
លេខទូរស័ព្ទ និងអាស័យដ្ឋានអ៊ីមែល ជាការស្រេច។



ធានាថា LCD Projector 3D ពិតជាមិនធ្វើអោយលោកអ្នកខកបំណងឡើយ ៕