Microsoft បានផ្ញើរលិខិតប្តឹងទៅដល់គណៈកម្មការអីរ៉ុប (EU) ចោទប្រកាន់ថា
Google បានឆ្លៀតឱកាសនៃអំណាចចំណាត់ថ្នាក់លេខមួយក្នុងផ្នែកស្វែងរក
លើ Internet ដើម្បីរារាំងការអភិវឌ្ឍន៍សេវាកម្មរបស់Microsoft។ Microsoft ក៏
បានបង្ហាញភស្តុតាងជាក់ស្តែងអំពីការរារាំងរបស់Google ចំពោះសមត្ថភាព
នៃប្រព័ន្ធស្វែងរក Bing អំពីពត៌មានក្នុងបណ្តាញ website។
មេធាវិរបស់ Microsof លោក Brad Smith បានឲ្យដឹងថា៖ លិខិតប្តឹងរបស់ខ្ញុំគឺ
ឆ្ពោះទៅលើ ទម្រង់ធ្វើសកម្មភាពរបស់ Google។ Google បងើ្កតឡើងរបង
ហ៊ុំព័ទ្ធទីផ្សារស្វែងរកនិង ទីផ្សារផ្សាយពានណិជ្ជកម្ម បង្កខូចខាត ឲ្យអ្នកប្រើ
ប្រាស់នៅអីរ៉ុប។ លោកក៏បង្ហាញ ៥របៀបផ្សេងៗត្រួត្រាទីផ្សារស្វែងរករបស់
Google ។ គឺ៖
- ប្រើវិធានការបច្ចេកទេសដើម្បីរារាំង ប្រព័ន្ធស្វែងរក Bing របស់ Microsoft មិន
អាចរកឃើញពត៌មានលើ website YouTube របស់ Google។
- រារាំង មិនឲ្យ smartphone របស់ Microsoft ប្រើ YouTube បាន។
- ត្រួតត្រាការស្វែងរកនូវច្បាប់សំណៅរបស់សៀវភៅគ្មានសិទ្ធិអ្នកនិពន្ធ។
- កំណត់សមត្ថភាពធ្វើពាណិជ្ជកម្ម ដើម្បីរក្សាពត៌មានរបស់ខ្លួន។
- បញ្ចុះបញ្ចូលបណ្តា គេហទំព័រ ថ្នាក់លេខមួយ ប្រើប្រាស់ប្រព័ន្ធស្វែងរករបស់
Google លើ website របស់គេ។
តាំងពីមុន EU ក៏បានបើកការស៊ើបអង្កេតមួយអំពីការប្រកួតប្រជែងមិនយុត្តិធម៌
របស់ Google នៅចុងខែវិច្ចិការកន្លងមក តាមការសំណូមពូររបស់ក្រុមហ៊ុន
Internet ជាច្រើន ក្នុងនោះមាន Ciao គឺwebsite លក់ដូរ online របស់ Microsoft។
ប៉ុន្តែ ប្រសិនបើ Microsoft ចង់ EU ទទួលលិខិតប្តឹងនោះ Microsoft ត្រូវបង្ហាញឲ្យ
បាន២ចំណុច៖ ទី១ គឺ Google កំពុងស្ថិតនៅក្នុងផ្នែកណាមួយជាក់ស្តែង (គឺផ្នែក
ស្វែងរក) និងទី២ គឺGoogle បានប្រើប្រាសអំណាចចំណាត់ថ្នាក់លេខ១នោះ ដើម្បី ទប់ស្កាត់ការអភិវឌ្ឍន៍របស់ ក្រុមហ៊ុនផ្សេងៗ ។
ចំពោះខាងក្រុមហ៊ុន Google ក្នុងសេចក្តីប្រកាសថ្មីៗនេះ គេបានឲ្យដឹងថាគេនឹង
​សហការ​ជាមួយគ្រប់ការស៊ើបអង្កេតទាំងអស់។