Clip កំប្លែង Emma គឺជាភស្តុតាងមួយដែលបញ្ជាក់ឲ្យឃើញថា Tablet មិនអាចជំនួស ក្រដាសអនាម័យបានឡើយ។
វីដេអូខ្លីរៀបរាប់អំពីបុរសជាប្តីម្នាក់ ជានិច្ចកាលតែងតែអួតសរសើរពី Tablet, សើចចំអកឲ្យប្រពន្ធពេលឃើញប្រពន្ធអានសៀវភៅ, សរសេរ Note បិទជាប់នឹងទូរទឹកកក, ប្រើក្រដាសគូរគំនូរ...ប៉ុន្តែចុងក្រោយ ក៏ត្រូវប្រពន្ធឌឺដាក់វិញ មួយក្បាច់ប្រកាច់ស្អាត និយាយមិនចេញអ្វីទាំងអស់។
Clip នេះបានទទួលនូវការចាប់អារម្មណ៍ជាច្រើន យ៉ាងឆាប់រហ័ស ក្រោយរយះពេលតែប៉ុន្មានថ្ងៃបង្ហោះលើ YouTube។
ទស្សនាវីដេអូបែបកំប្លែងនេះ ដូចខាងក្រោម៖
ដោយ៖ សិលាប្រភព៖ VE & Youtube