ជនជាតិថៃ មិនអាចលាក់បាំងបាននូវការឈឺចាប់ នៅពេលព្រះមហាក្សត្រជាទីគោរពរបស់ពួកគេបានចូលទិវង្គត។

/

មនុស្សជាង ១.០០០នាក់ បានប្រមូលផ្ដុំគ្នានៅមន្ទីរពេទ្យ Siriraj ក្រុងបាងកក ជាកន្លែងដែលព្រះមហាក្សត្រ Bhumibol Adulyadej ទទួលការព្យាបាលក្នុងរយៈពេលកន្លង ដើម្បីបួងសួង នៅពេលសុខភាពរបស់ព្រះអង្គកាន់តែដុនដាប។

/

ពួកគេបានស្រែកយំ នៅពេលបានដឹងថា ព្រះមហាក្សត្របានសោយទិវង្គត។ ព្រះអង្គម្ចាស់ Bhumibol បានសោយទិវង្គត កាលពីវេលាម៉ោង ១៥និត៥២នាទី ថ្ងៃទី១៣តុលាឆ្នាំ ២០១៦។

/

រយៈពេល ៦ឆ្នាំកន្លង ទ្រង់បានចំណាយពេលភាគទៅលើការថែទាំសុខភាព ព្រោះមានបញ្ហាផ្លូវដង្ហើម និងខួរក្បាល។

/

ព្រះមហាក្សត្រ Bhumibol បានយាងចូលពេទ្យសារជាថ្មី កាលពីខែឧសភា ឆ្នាំ ២០១៥ ហើយបានបង្ហាញព្រះកាយជាសាធារណៈជាលើកចុងក្រោយកាលពីមករា នៅពេលទ្រង់យាងមកកាន់រាជវាំង។

/

ព្រះមហាក្សត្រអង្គនេះ ត្រូវបានប្រជាជន ៦៨លាននាក់ស្រឡាញ់គាំទ្រ ហើយចាត់ទុកទ្រង់ជាម្លប់ដ៏ត្រជាក់សម្រាប់ឯករាជភាព និងស្ថេរភាពក្នុងរយៈពេល៧០ឆ្នាំមកនេះ។

/

Parichart Kaewsin អាយុ៣៥ឆ្នាំ ជាបុគ្គលិកធនាគារម្នាក់ ឈរនៅជ្រុងមួយនៃមន្ទីរពេទ្យ សម្លឹងមើលទៅជាន់លើ ជាកន្លែងដែលមហាក្សត្រសម្រាកព្រះកាយ។

នាង Parichart Kaewsin ថ្លែងថា “ខ្ញុំដឹងព្រះទ្រង់ព្រះឈួន ប៉ុន្តែមិនអាចជឿបានថា មានថ្ងៃនេះ។ នេះគឺជាមូលហេតុដែលខ្ញុំមកទីនេះ ដើម្បីបានឃើញផ្ទាល់ភ្នែក”។

នាងមានអារម្មណ៍ឈឺចាប់ដូចទៅនឹងការបាត់បង់សមាជិកគ្រួសារ។ នាង Parichart Kaewsin ប្រាប់ថា “ទ្រង់គឺដូចទៅនឹងឪពុកបង្កើតរបស់យើងខ្ញុំ”។

/

ប្រទេសថៃ នឹងកាន់ទុក្ខព្រះមហាក្សត្ររយៈពេល១ឆ្នាំ ក្នុងនោះរាល់សកម្មភាពកំសាន្ដ និងពិធីឡើងគ្រងរាជរបស់ព្រះរាជបុត្រនឹងត្រូវបានផ្អាក រហូតដល់ថ្ងៃកាន់ទុក្ខបានបញ្ចប់។

ប្រែសម្រួល ៖ តារាប្រភព ៖ Reuters