យានយន្ដ៖ ជាការពិតមែនហើយថា បច្ចុប្បន្នទីផ្សារម៉ូតួធំ គឺមានការវិវត្ដមិនអន់នោះទេ ស្ទើរតែគ្រប់ទីកន្លែង តួយ៉ាងក្នុងទឹកដីអាស៊ី​នេះតែម្ដង ។ ទន្ទឹមនឹងការពេញនិយមខ្លាំងដូច្នោះ ផលិតផលក្រុមហ៊ុន KTM ក៏បានបង្ហាញពីចំណងដៃជំនាន់ថ្មីបន្ដទៀត នោះគឺ KTM Duke 390 ស៊េរីឆ្នាំ ២០១៥ ។ 

KTM Duke 390 ស៊េរីឆ្នាំ ២០១៥ គឺជាប្រភេទម៉ូតូធំ ដែលមានរាងសាកសម សង្ហា ទាន់សម័យ និង ពេញនិយម​ខ្លាំងសម្រាប់​យុវវ័យ។ មិនត្រឹមតែប៉ុណ្ណោះទៀតសោត បើនិយាយអំពីគុណភាពវិញនោះ ម៉ូដែលមួយ​នេះ ក៏មិនអន់នោះទេ ជាមួយកម្លាំងម៉ាស៊ីនខ្លាំង គុណភាព នឹងប្រតិបត្ដិការណ៍ជាមួយ បរិក្ខាបញ្ជាទំនើប ទាន់​សម័យ ផ្ដល់ភាពជឿជាក់ និងទំនុកចិត្ដដល់ការធ្វើដំណើរផងដែរ។ 

/

KTM Duke 390 ស៊េរីឆ្នាំ ២០១៥ ប្រើសមាសភាព ១ម៉ាស៊ីន ស៊ីប៉ាប់ ៤ដើម និងមានកម្លាំង ៣៧៣ សេស បញ្ជាដោយដំណាក់កាលម៉ាស៊ីន​ ៦លេខ និងខ្នាតរង្វាស់ល្បឿន ដោយប្រព័ន្ធឌីជីថល ដែលបង្ហាញពី ចំនូន​លេខ ដោយស្វ័យប្រវត្ដិ។ រីឯតម្លៃវិញ បើយោងតាមគេហទំព័បានបង្ហាញឲ្យដឹងថា គឺ មានតម្លៃ ៥០០០ ដុល្លារ ។ 

/

/

///

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed