ព័ត៌មានអន្តរជាតិ ៖ ម៉ាស៊ីនខុសបច្ចេកទេសមធ្យម  ងំមនុស្សខុសបច្ចេកទេសតែម្តង ដែលអាច ឈានទៅដល់ករណីធ្លាក់យន្តហោះដឹកជញ្ជូនយោធា Hercules C-130 កាលពីពេលកន្លងទៅ នេះ បើតាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តី ជំនាញយោធា ។

/

ក្រោយពីចុះទៅពិនិត្យឡើងវិញ នៅទីតាំងកន្លែងកើតហេតុ យន្តហោះយោធាធ្លាក់ចំសណ្ឋាគារក្នុង ស្រុកមួយកន្លែង នៅក្នុងក្រុង Medan ភាគខាងជើង កោះ  ស៊ូម៉ាត្រ ប្រទេស ឥណ្ឌូនេស៊ី មានលទ្ធ  ភាព (ហេតុផល) ជាច្រើន  ដែលនៅពី  ក្រោយ ការធ្លាក់លើកនេះ តួយ៉ាង ជាជាង អាយុកាលចាស់ របស់យន្តហោះផ្ទាល់តែម្តង ក្នុងនោះ មនុស្សខុសបច្ចេកទេស ក៏ជាមូលហេតុចម្បងដែលនាំអោយ ធ្លាក់ដូចគ្នាដែរ ពោល ពីលុត បើកបរយន្តហោះ មិនអាចគ្រប់គ្រងស្ថានការណ៍បាន នៅពេលដែល មានបញ្ហាប្រឈម នេះបើយោងតាមការលើកឡើងជាក់ ស្តែងពីលោក Susaningtyas Nefo Han - dayani Kertopati មន្រ្តីជំនាញយោធា គូសបញ្ជាក់ដល់សារព័ត៌មាន Antara ។

/

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា Hercules គឺជា យន្តហោះ  យោធា ទទួលបន្ទុកដឹកជញ្ជូន ចម្បងបំផុត អោយកងទ័ពអាកាស  ឥណ្ឌូនេស៊ី   ។  បើទោះបីជា ផលិតឡើងនៅក្នុងឆ្នាំ ១៩៦៤ ក៏ ពិតមែន Hercules ត្រូវបានគេចាត់ទុកថា នៅមានភាពម៉ាំទាំនៅឡើយដែលអាចប្រតិបត្តិការបេស កម្មបានដោយជោគជ័យ អោយ កងកម្លាំងទ័ពអាកាស ឥណ្ឌូនេស៊ី ។

/

ភ្លាមៗ ក្រោយពីមានករណីធ្លាក់យន្តហោះ យោធា អំឡុងថ្ងៃអង្គារ ប្រធាន  ទ័ពអាកាស ឥណ្ឌូនេស៊ី លោក Marshal Agus Supriatna អោយដឹងថា មូលហេតុធ្លាក់ ទំនងមកពីម៉ាស៊ីនខុសបច្ចេកទេស ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះ ក៏មានលទ្ធភាព  នៃ  មូលហេតុ ផ្សេងទៀត ដែលឈានទៅដល់ ករណីធ្លាក់លើកនេះ ខណៈសេចក្តីសម្រេចចុងក្រោយ  នៃ   មូលហេតុធ្លាក់ ស្ថិតនៅក្រោមការតាម ដាន និងស៊ើបអង្កេតបន្ថែមទៀត ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន