Nokia ដែលបច្ចុប្បន្ន គឺជាក្រុមហ៊ុនកូនរបស់ Microsoft ជិតនឹងបញ្ចេញស្រឡាយស្មាតហ្វូន Lumia ថ្មី ដែលមានសមត្ថភាពខ្ពស់ ក្នុងការថតរូបម្ចាស់របស់វា។ក្រោយពី Nokia បានទៅលើ Microsoft បណ្ដាស្មាតហ្វូនដំបូងត្រូវបានបង្ហាញខ្លួនក្នុងទីផ្សារ ហើយ ផលិតផលនឹងត្រូវបានផ្ដោតសំខាន់ទៅលើ សមត្ថភាពថតរូប នៃកាមេរ៉ាមុខ តម្រូវទៅលើការពេញនិយមកាន់តែខ្លាំង អំពីចំណូលចិត្តថតរូបខ្លួនឯង។

/

ម៉ូដែលស្មាតហ្វូនដែលមានឈ្មោះកូដថា Nokia Superman នេះ ត្រូវបានបំពាក់សេនសឺរកាមេរ៉ាមុខ ដល់ទៅ megapixel (ខ្ពស់បំផុតក្នុងស្រឡាយ Lumia នាពេលបច្ចុប្បន្នរបស់ Nokia) រួមនឹងមុខងារថតរូបដែលមានគុណភាពខ្ពស់ ជាច្រើនទៀត។ គេអាចជឿបានថា ទូរស័ព្ទឆ្លាតវៃនេះនឹងត្រូវបានផលិតឡើងដើម្បីប្រជែងជាមួយ HTC One (M8) មានកាមេរ៉ាមុខ 5 megapixel ដែលទើបត្រូវបាន HTC បញ្ចេញលក់ក្នុងទីផ្សារ។ក្រៅពីនេះ ប្រភពព័ត៌មានក៏បានឱ្យដឹងថា Nokia Superman នឹងមានអេក្រង់ 4,7 inch ហើយនឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ។ Microsoft ក៏កំពុងតែអភិវឌ្ឍនូវកំណែ Windows Phone 8.1 ចំនួន ២ ក្នុងឆ្នាំនេះ ដោយដើរជាមួយកំណែនិមួយៗ គឺឧបករណ៍ថ្មីស្រឡាង ១ប្រភេទ។ តាមគម្រោង កំណែបន្ទាន់សម័យដំបូង របស់ Windows Phone 8.1 នឹងត្រូវដាក់ឱ្យប្រើប្រាស់ នៅក្នុងខែកក្កដា ចំណែកកំណែបន្ទាន់សម័យបន្ទាប់ នឹងចេញផ្សាយនៅក្នុងខែវិច្ឆិកា ដែលពេលនោះ ក៏អាចជាអំឡុងពេល Nokia Superman បង្ហាញខ្លួន។

/

Nokia Superman អាច​នឹង​​លែង​​មាន​ឈ្មោះ Nokia

ប៉ុន្ដែ គួរឱ្យស្ដាយ មកដល់ពេលនេះ ព័ត៌មាននានារបស់ស្មាតហ្វូននេះ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ ហើយគេក៏មិនប្រាកដថា ទូរស័ព្ទនេះនឹងនៅមានឈ្មោះ Nokia ដែរឬអត់នោះទេ ព្រោះថា Microsoft ហាក់កំពុងផ្លាស់ប្ដូរបន្ដិចម្ដងៗ និងកសាងម៉ាកថ្មីសម្រាប់អនាគត៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ PhoneArena