តម្លៃទាបបំផុតរបស់រថយន្ដ Ford Fusion 2013 គឺ ២២.៤៩៥ដុល្លារ ចំណែកឯសេរីថ្លៃបំផុត គឺ ៣០.៩៩៥ដុល្លារ។ នេះគឺជាប្រភេទរថយន្ដដែលមានលំដាប់ស្មើនឹង Toyota Camry និងHyundai Sonata។

width=468

រថយន្ដ Fusion S ​មានបំពាក់ម៉ាស៊ីន 2.5L មាន ៤​ cylinder កម្លាំង ១៧៥សេះ ជាមួយនឹងប្រអប់លេខអូតូ ៦ កម្រិត។ Fusion S ត្រូវបានគេលក់ក្នុងតម្លៃដំបូងគឺ ២២.៤៩៥ដុល្លារ។ រីឯ Fusion SE នឹងត្រូវបានគេលក់ក្នុងតម្លៃ ២៤.៤៩០ដុល្លារ។

Fusion SE អាចត្រូវបានគេដំឡើងម៉ាស៊ីន 1.6L Ecoboost ដែលមានកម្លាំង ១៧៩សេះ និងស៊ីប្រេង ៦,៦លីត្រ/១០០គម នៅពេលធ្វើដំណើរតាមផ្លូវហាយវ៉េ។

width=466

រថយន្ដកំណែទំនើបបំផុត Fusion Titanium ត្រូវបានដាក់លក់លើអ៊ីនធើរណែតក្នុងតម្លៃ ៣០.៩៩៥ដុល្លារ។

ប្រសិនមានបំណងទិញរថយន្ដប្រភេទ Toyota Camry Hybrid ​នោះ អ្នកអាចស្វែងយល់ពីជម្រើសផ្សេង នោះគឺ Fusion SE Hybrid តម្លៃ ២៧.៩៩៥ដុល្លារ។ រថយន្ដនេះស៊ីប្រេង ៥លីត្រ/១០០គមនៅពេលធ្វើដំណើរតាមផ្លូវហាយវ៉េ និង ៥,៣លីត្រ ពេលធ្វើដំណើរក្នុងក្រុង។ តម្លៃខាងលើនេះប្រាកដជាមានការផ្លាស់ប្ដូរនៅមុន Fusion 2013 បង្ហាញខ្លួនជាផ្លូវការនៅរដូវស្លឹកឈើជ្រុះខាងមុខ៕

width=482width=481

width=489

width=488

 

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing