
សេតវិមាន បានថ្លែងការខមារទោសនូវរូបភាពធ្វើឲ្យតក់ស្លុត អំពីរឿងទាហាន
អាមេរិច បង្កើតក្រុមទលសេនាអនិច្ចកម្ម បានសម្លាប់ប្រជាជន Afghanistan
តាមទំនើងចិត្ត ហើយកាត់ផ្នែកសកសពទៅទៀត។
ក្នុងការស៊ើបអង្កេតមួយរបស់ទស្សនាវដី្ត Rolling Stone បានរាយការណ៍យ៉ាង
ល្អិល្អន់អំពីរឿង នាយទាហានមិនរារាំងទាហានខ្លូនបាន ក្នុងការសម្លាប់ប្រជាជន
Afghanistan ហើយកាត់ផ្នែករបស់សាកសព ធ្វើដូចជា របស់យកបានមកពី
សត្រូវ។ ក្នុងកថាខ័ណ្ឌរៀបរាប់យ៉ាងតក់ស្លុតរបស់ទស្សនាវដី្តនេះបានឲ្យដឹងថា
ទាហានអាមេរិចបានចោលគ្រាប់បែកចូលក្មេងប្រុស Afghanistan ម្នាក់ បន្ទាប់មក កាត់ម្រាមដៃរបស់ជនរង់គ្រោះ ដើម្បីធ្វើម្រាមដៃនោះជារបស់ដាក់ភ្នាល់។

បណ្តាពត៌មានដែនមាននៅក្នុងឯកសារស្តីពីឧក្រិដកម្មរបស់ទាហានអមេរិចនោះ អាចកើត ឡើងគ្រោះមហន្តរាយគមនាគមន៍ ចំពោះកងទ័ពអាមេរិច។ កងទ័ពអាមេរិច បានឲ្យដឹងថា បណ្តារូបភាពដែលថតទាហានអាមេរិច ឈរនៅក្បែរសាកសពជនជាតិ Afghanistan គឺវាផ្ទុយទាំងស្រុងនឹងតំលៃ និងស្តង់ដារបស់គេ ហើយកងកម្លាំងនេះ បានថ្លែងខមាទោស អំពីទុក្ឋព្រួយដែលរូបភាពនេះបង្កឡើង។

ការស៊ើបអង្កេតរបស់ Rolling Stone បានបង្ហើបឲ្យដឹងអំពីរឿងទាហានអាមេរិចបានសម្លាប់ប្រជាជននិរទោស ហើយ របៀបគេលាក់បាំងអំពើនោះដូចម៉េ្តច។ ទាហានអាមេរិចបានកាប់
ក្បាលរបស់សាកសពមួយ។ ទាហានលេងសើច ពេលថតវេឌីអូក្នុងការវាយប្រហារតាម
អាកាសរបស់កងទ័ពអាមេរិច ធើ្វឲ្យប្រជាជន Afghanistan ២នាក់ខ្ទេចខ្ទី។ វេឌីអូមួយបាន
ថត អំពីស្ថានភាពប្រជាជន Afghanistan២នាក់កំពុងជិះម៉ូតូត្រូវគេបាញ់ស្លាប់។

ទស្សនាវដិ្ត Rolling Stone បានឲ្យដឹងថាទាហានអាមេរិចបានកាប់ក្បាលជនរងគ្រោះ ហើយ
ទុកវាដូចជា របស់យកបានមកពីសត្រូវអញ្ចឹង។ មិនត្រឹមតែបណ្ណោះទាហានអាមេរិចក៏ត្រូវចោទប្រកាន់ថា បាញ់ ប្រជាជននិរទោស មិនមានមូលហេតុ ហើយលាក់បាំងការវាប្រហារ
ដោយលូកកាំភ្លើងចូលក្នុងដៃរបស់គេ ឬចោលគ្រាប់បែក ខាងមុខផ្លូវដើររបស់ជនរងគ្រោះ
ដើម្បីបង្កើតកន្លែងកើតហេតុក្លែងក្លាយ។

សប្តាហ៍មុន ទាហានអាមេរិចម្នាក់ ឈ្មោះ Jeremy Morlock អាយុ២៣ឆ្នាំ បានទទួលសារភាព
ថាក៏បានចូលរួមក្នុងរឿងនោះដែរ ហើយក៏បានត្រូវដាក់ទណ្ឌកម្មជាប់គុក២៤ឆ្នាំ។
សល់ទាហាន៤នាក់ទៀតនឹងត្រូវឈមមុខនឹងការកាត់ក្តីនៅពេលវេលាខាងមុខនេះ