បុរសចំណាស់មានជីវភាពក្រលំបាកម្នាក់បានផឹកស្រាស្រវ៉ឹងដាប បានបង្ខំកូនស្រីរបស់
ខ្លួនអោយស្រាតសំលៀកបំពាក់ចេញអស់ រួចអូសរទេះសំរាម ។


ឪពុកចិត្តមារស្រវ៉ឹងស្រាបង្ខំកូនស្រីដោះសំលៀកបំពាក់អូសរទេះសំរាម

នៅលើដងផ្លូវមិនមានមនុស្សម្នារធ្វើដំនើរ ក្រោមអាកាសធាតុត្រជាក់ផង គេឃើញមានបុរស
ចំណាស់ម្នាក់សំលៀកបំពាក់មិនគប្បី ក្នុងដៃមានកាន់រំពាត់ផង និងមានសភាពស្រវ៉ឹងដាប
បានវាយលើកូនស្រីរបស់ខ្លួនអោយអូសរទេះសំរាមទាំងកាយននល ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសចិន ។ ទាំងពីរនាក់ឪពុកនិងកូនមានជីវភាព
ក្រលំបាកគ្មានមុខរបរត្រឹមត្រូវគឺមានតែដើររើសអេតចាយដើម្បីលក់យកកំរៃមកចិញ្ចឹមជីវិត​ ។

នៅពេលដែលឃើញសភាពបែបនេះមានអ្នកសារពត៌មានបានផ្តល់ដំណឹងដល់សមត្ថកិច្ច
ជាបន្ទាន់ផងដែរ ​ចំនែកឯនារីរូបនោះស្រវ៉េស្រវ៉ារកសំលៀកបំពាក់មកស្លៀកនិង រត់គេចខ្លួន
បាត់ទៅ ៕
(ប្រភពពី Sichuan)
ដោយ :រដ្ឋា