iPhone 5 គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ដែលទើបតែបង្ហាញខ្លួនកាលពីពេលថ្មីៗនេះ។វាជាស្មាតហ្វូនថ្មីមួយដែលអតិថិជនស្រលាញ់គាំទ្រផលិតផលរបស់ Apple បានទន្ទឹងរង់ចាំយ៉ាងអន្ទះសារអស់រយះពេលប៉ុន្មានខែចុងក្រោយនេះ ដោយពួកគេសុទ្ធតែបានសង្ឃឹមថាiPhone ជំនាន់ថ្មីរបស់ Apple នឹងមានការរចនាម៉ូដថ្មីស្រឡាងមួយដូចបំលាស់ប្តូររចនាម៉ូដពី iPhone 3GS មក iPhone 4 ។
ជាក់ស្តែង មនុស្សមួយចំនួនធំបានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពី Apple បង្ហាញជាផ្លូវការនូវរូបរាងពិតប្រាកដរបស់ iPhone 5 ពោលវាពុំមានផ្លាស់ប្តូរការរចនាម៉ូដថ្មីស្រឡាងអ្វីឡើយ គឺដូចនឹង iPhone 4/4S ដោយគ្រាន់តែស្តើង និងវែងជាងមុនបន្តិចតែប៉ុណ្ណោះ។ កត្តានេះហើយ ដែលបានធ្វើឲ្យអ្នកដែលខកចិត្តទាំងនោះ ធ្វើនូវរូបភាពចំអកចំអន់នៃការរចនាម៉ូដរបស់ iPhone 5 បង្ហោះពាសពេញអ៊ីនធឺណេត។
សូមទស្សនាបណ្តារូបភាពទាំងនេះដូចខាងក្រោម៖













ដោយ៖ សិលា