នៅក្នុងវីដេអូឃោសនាថ្មីបំផុតមួយរបស់អង្គការរដ្ឋអ៊ីស្លាម (ISIS) ក្មេងស្រីម្នាក់ បានប្រើប្រាស់កាំបិទ អារ ក កូនតុក្កតាមួយ ហើយនិយាយថានឹងធ្វើបែបនេះ ចំពោះ “អ្នកកាន់សាសនាផ្សេង”។
យោងតាមទំព័រ RT ឈុតដំបូងនៃវីដេអូឃោសនា ដែលទើបត្រូវបានក្រុមរដ្ឋអ៊ីស្លាមបង្ហោះនៅលើអ៊ីនធឺរណែត កាលពីសប្ដាហ៍មុន គឺសម្លេងច្រៀងរបស់ក្មេងស្រីម្នាក់ ក្នុងសម្លៀកបំពាក់ឈុតខ្មៅ និងបិទមុខ តាមបែបសាសនាអ៊ីស្លាម។ ក្មេងស្រីរូបនេះ ក្រោយមក បានប្រកាសថា នឹងកំទេច និងធ្វើភេរវកម្មចំពោះបុគ្គលោកក្រៅសាសនា។ នាងនិយាយថា នឹងនាំលិទ្ធិជីហាតចេញទៅក្រៅប្រទេស ខណៈដែលដៃរបស់នាងកាន់កូនកាំបិត ចង្អុលទៅកាមេរ៉ា។ ក្មេងស្រីរូបនេះ បានហៅកាំបិទដែលនាងកាន់នឹងដៃនោះថា ជាអាវុធសាងសឹក ហើយថែមទាំងបានស្បត់ថានឹងវាយប្រហារទៅលើបុគ្គលណាដែលគួរត្រូវវាយប្រហារ។បន្តិចក្រោយមក ក្មេងស្រីនេះឈប់ច្រៀង រួចលុតជង្គង់ចុះ និងស្រែធំៗថា “Allahu Akbar! (ព្រះអាឡាដ៏អស្ចារ្យ)។ ក្រោយការស្រែកហ៊ោនេះ គឺជាសកម្មភាព អារ ក កូនតុក្កតា។ មកដល់ពេលនេះ គេមិនទាន់ដឹងថា វីដេអូនេះ ត្រូវបានថតនៅទីកន្លែងណា និងនៅវេលាណានៅឡើយ។សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងនោះទេ ដែលក្រុម ISIS បានប្រើប្រាស់ក្មេង នៅក្នុងវីដេអូឃោសនារបស់ខ្លួន។ ការប្រើប្រាស់កូនក្មេងបែបនេះ គឺជាយុទ្ធសាស្ដ្រថ្មីរបស់ ISIS។ ក្មេងទាំងនោះ អាចត្រូវគេបង្ខំឱ្យធ្វើទៅតាមការបញ្ជារបស់អង្គការរដ្ឋអ៊ីស្លាម។ កុមារជាច្រើនដែលបានបង្ហាញខ្លួននៅក្នុងវីដេអូបែបនេះ ក្រោយមក សុទ្ធសឹងតែ បានក្លាយជាទៅភេរវករបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុម ISIS។ប្រែសម្រួល ៖ បុត្រា