ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នករុករក និងស្រាវជ្រាវក្រោមទឹក នៅក្នុងប្រទេស Madagascar នៃទ្វីបអាហ្រ្វិក អោយដឹងថា ពួកគេបានរកឃើញ រតនសម្បត្តិ ដែល ជា របស់   មេ ចោរសមុទ្រ ស្កត់ឡេន William Kidd ដ៏ល្បីល្បាញពី សតវត្សទី ១៧ ។

/

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ដុំប្រាក់ទម្ងន់ ៥០ គ.ក ត្រូវបាននាំយកមកកាន់មាត់សមុទ្រវិញ អំឡុងថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ នៃកោះ Sainte Marie ពីតំបន់បាត   សមុទ្រ ដែលគេជឿថា មានរតន សម្បត្តិពីការលិចទូកនាវា Adventure Galley ។ របាយការណ៍ បន្តអោយដឹងថាដុំប្រាក់ទម្ងន់ធ្ងន់មួយនេះ ត្រូវបាននាំជូនប្រធានាធិបតី ប្រទេស Madagascar ដោយមានការប្រារព្ធឡើង នូវកម្មវិធីពិសេសមួយ។

/

យ៉ាងណាមិញ បេក្ខភាពអ្នកមុជ   ទឹករុករក និង  ស្រាវជ្រាវ អាមេរិក  លោក Barry Clifford  អោយដឹងថា លោកមានជំនឿជាក់ ថានៅមាននៅបណ្តារតនសម្បត្តិផ្សេងទៀត ពីការលិចនាវា មេចោរសមុទ្រខាងលើ គួររំឮកថា កាពីទែន ដែលជាមេចោរសមុទ្រ សកម្ម William Kidd ដើមឡើយ ត្រូវ   អាជ្ញាធរអង់គ្លេសចាត់ អោយមានការចូលខ្លួនដោះស្រាយវិបត្តិចោរកម្មលើផ្ទៃសមុទ្ររបស់ខ្លួនតែក្រោយមកដោយសារតែអំពោះ ចោរកម្ម​ដ៏គ្មានមេត្តានោះ ក៏នាំអោយមានការកាត់ទោសប្រហារជីវិត នៅឆ្នាំ ១៧០១ ៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី