ការរញ្ជួយដី ៩ richter និងរលកយក្សធំនៅប្រទេសជប៉ុនថ្ងៃ១១ខែមិនា
កន្លងទៅហើយបានធ្វើឲ្យ យ៉ាងហោចណាស់១៣ភ្នំភ្លើង អាចបង្កើត
សកម្មភាពឡើងវិញ។
Makoto Oyama អ្នកជំនាញស្រាវជ្រាវខាងភ្នំភ្លើង របស់សាកលវិទ្យា
ល័យ Shizuoka បានឲ្យដឹងថា៖ ការរញ្ជួយដីកន្លងទៅ ធ្វើឲ្យប្តូរសម្ពាធរ
លើសំបកផែនដីនៅតំបន់ជាច្រើន។ នៅតំបន់ជប៉ុនខាងឦសានសំបក​
នេះបច្ចុប្បន្នគឺនៅស្ថានភាពមិនស្ថិរភាព។
ស្ថានភាពខាងលើនោះ អាចនាំឲ្យគ្រោះថ្នាក់របស់ការធ្វើសកម្មភាព
ឡើងវិញ។ ក្រុមប្រឹក្សាឧតុនិយមជប៉ុនបានរាយការណ៍ អំពីបញ្ជីរាយ
នាមភ្នំចំនួន១៣ដែលអាចមានគ្រោះថ្នាក់ ធ្វើសកម្មភាពឡើងវិញ។
អ្នកជំនាញបានផ្តល់អនុសាសន៍ ត្រូវការតាមដានឲ្យបានប្រយ័ត្នប្រយែង
នូវ ស្ថានការន៍របស់បណ្តាភ្នំភ្លើងនេះប្រហែលក្នុងរយៈពេល ១ដល់២ខែ
ទៅទៀត។
ក្នុងបញ្ជីរាយនាមភ្នំភ្លើងនោះ មានភ្នំ Fuji ដែលមានទិដ្ឋផាពយ៉ាងស្អាតល្បី
នៅប្រទេសជប៉ុន។