ស្ទើរតែមិនគួរអោយជឿ ៖ បុរសដែលជាបើករថយន្តដឹកទំនិញធន់ធំមួយគ្រឿង ត្រូវផ្តន្ទាទោសអោយជាប់ពន្ធនាគារ ៤ ឆ្នាំកន្លះ ​និង ហាមមិនបើកបរក្នុងរយៈពេល  ៥ ឆ្នាំពេញ  បន្ទាប់ពីគាត់បានបង្កជាគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយបើកឡានដឹកទំនិញធន់ធំមួយគ្រឿងទៅបុកឡានទំនើបផ្សេងទៀតៗ    ដែលកំពុងតែធ្វើចរាចរណ៍បន្តកន្ទុយគ្នា  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ។

width=456

ប្រភពសារព័ត៌មានដដែលបន្ថែមថា ការផ្តន្ទាទោសជនជាប់ចោទរូបនេះ ទើបតែបានធ្វើឡើងកាលពីថ្ងៃម្សិលមិញ ក្រោយពីគ្រោះថ្នាក់ចរាចរណ៍មួយនេះ  បានកើតឡើង  តាំងពីខែ មេសាមកម្ល៉េះ ពោលគឺ នៅថ្ងៃអង្គារ ទី ២ នៅឯក្រុង Essex ប្រទេសអង់គ្លេស។

width=454

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនជាប់ចោទរូបនេះ  មានឈ្មោះថា Anton Maizen ជាអ្នកបើកបរឡានដឹកទំនិញធន់ធំទម្ងន់ដល់ទៅ ៤០ តោន  បានបង្កជាគ្រោះថ្នាក់ចរាចរណ៍ដោយបានសម្លាប់លោកតាវ័យចំណាស់វ័យ ៧៩ ឆ្នាំម្នាក់ ឈ្មោះ Ronald Moughton  និងមនុស្សពីររូបផ្សេងទៀត បានទទួលរងរបួសធ្ងន់ ក៏កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

width=453

យ៉ាងណាមិញ បន្ទាប់ពីមានការសាកសួរសំនួរពីមន្រ្តីជំនាញទៅលើជនជាប់ចោទ លោក Mai-zen បានអះអាងអោយដឹងថា គាត់ពិតជាមិនបានដឹងថា ហេតុអ្វីបានជាគាត់បានបង្កជាគ្រោះថ្នាក់ដ៏រន្ធត់មួយនេះទៅវិញ តែអ្វីដែលបានដឹងនោះគឺថា បុរសដែលជាអ្នកបើកបររូបនេះ បានបើកបរ ពោលគឺបំពេញការងារជាអ្នកបើកបរនេះដល់ទៅ ១៥ ម៉ោងពេញ  ដោយមិនមានការឈប់សម្រាក។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

បញ្ជាក់  ៖  គោរពច្បាប់ចរាចរណ៍  គឺគោរពអាយុជីវិត ខ្លួនឯង និងអ្នកដទៃ ដូច្នេះគួរណាត្រូវបើកបរ តាមល្បឿនកំណត់ ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ក៏ដូចជាចម្លែកៗផ្សេងទៀត មាននៅខាងក្រោម ៖

- ប្រទេសមហាអំណាចតំបន់អាស៊ី ក្នុងខែសីហានេះ ជួបបទពិសោធន៍អាក្រក់បំផុត តាំងពីឆ្នាំ ១៩៦១- រកឃើញពូជឆ្លាមប្រភេទថ្មី ឆ្លាមដើរ Waking Shark (មានវីដេអូ)- ភ័យស្ទើរលួសព្រលឹង ខណៈបាឡែនយក្ស បង្ហាញខ្លួនឡើង ស្ទើរតែលេប ទូកកៃយ៉ាក់របស់ខ្លួន (មានវីដេអូ)- ល្បីសាជាថ្មី ក្នុងទំព័រ ហ្វេសប៊ុក វីដេអូបែបកំប្លែង ចុម ចេះដុតគ្នាឯងទៀត

ដោយ​ ៖ រិទ្ធីប្រភព ៖ ដឹមីរ័រ