ព័ត៌មានអន្តរជាតិ
>
អន្ដរជាតិ
អាមេរិចការពារយុទ្ធនាការយោធានៅលីប៊ី រុស្ស៊ីប្រឆាំង។
29/03/2011 16:03
ប្រធានាតិបតីប្រទេសអាមេរិចបានថ្លែងសន្ទរកថាពន្យល់អំពីសេចក្តីសម្រេចចិត្ត
ស្តីពីការចូលរួមយុទ្ធនាការយោធានៅលីប៊ី។ អង់គ្លេស និងបារាំង ជំរុញឲ្យប្រជាជន
លីប៊ី ចាក់ចេញពី
Gadhafi
។ ប៉ុន្តែរុស្ស៊ី អះអាងថាការវាយប្រហាររបស់ប្រទេសសម្ព័ន្ធ
ភាពមិនមានការអនុញ្ញាតិក្នុងសេចក្តីសម្រេចចិត្តរបស់សហប្រជាជាតិ។
ប្រធានាតិបតី
Barack Obama
ទើបនឹងថ្លែងសន្ទរកថាលើទូរទស្សន៍ទូទាំងប្រទេសដើម្បី
ពន្យល់អំពីសម្រេចចិត្តរបស់លោក ដែលបានចូលរួមសកម្មភាពយោធាប្រឆាំងនឹងកង
ទ័ពរបស់មេដឹកនាំលីប៊ី
Moammar Gadhafi
ហើយ ពង្រៀងផែនការរបស់ភារកិច្ចនេះ។
លោក
Obama
បានការពារសេចក្តីសម្រេចរបស់អាមេរិច ដែលបាន រួមប្រាស្រ័យយុទ្ធនាការ
យោធានៅប្រទេសលីប៊ី គឺជាការធ្វើអន្តរាគមន៍មនុស្សធម៌ចំបាច់ ដើម្បីទប់ស្កាត់ការកាប់
សម្លាប់ ប៉ុន្តែកងទ័ពអាមេរិច មិនស្រុតជ្រៅក្នុងសង្គ្រាមនោះទេ ដោយសារបណ្តាគ្រោះថ្នាក់
និងថវិការឲ្យសកម្មភាពនេះ។ កាលពីមុន មន្ត្រីនៃសេតវិមាន បាននិយាយថា
ប្រធានាតិបតី បានសង្កត់ធ្ងន់ថា កងទ័ពជើងគោក មិនទាន់
ហើយនឹងមិនបានបញ្ជូនទៅលីប៊ី។
សន្ទរកថានេះ គឺមានបំណងចង់ដោះស្រាយ ការចាប់អារម្ភណ៍របស់រដ្ឋសភា និង អង្គការជា
ច្រើនបានរិះគន់លោកប្រធានាតិបតី
Obama
មិនបំភ្លឺ គោលដៅរបស់កងកម្លាំងអាមេរីក
មុនពេល កងទ័ពជើងអាកាសអាមេរិគ រួមប្រាស្រ័យការវាយប្រហារ ដើម្បីជួយកងកម្លាំង
ក្រោកប្រឆាំង លីប៊ី។
ប្រធានាតិបតីអាមេរិច ក៏និយាយថា ការអន្តរាគមន៍របស់អន្តរជាតិនេះគឺតាមការឯកភាព
ក្រោយពីបោះឆ្នោត របស់ក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ ដើម្បីជៀសវាង
គ្រោះមហន្តរាយ មនុស្សធម៌ ចំពោះ ការគំរាមកំហែងរបស់លោក
Gadhafi
ដែលចង់សងសឹកកងកម្លាំងក្រោក
ប្រឆាំង និងអ្នកឧបត្ថមគេ។ លោក
Obama
ក៏បាននិយាយថា លីប៊ីសក្តិសម ដើម្បី ទទួល
បានការចាប់ផ្តើមថ្មី និងលោក
Gadhafi
មិនមែនជាអ្នកដឹកនាំត្រូវច្បាប់ចំពោះប្រជាជនលីប៊ី និង ពិភពលោកទៀតទេ។
រដ្ឋមន្ត្រីក្រសួបការបរទេសអាមេរិច លោកស្រី
Hillary Clinton
បាននិយាយថា ប្រទេស អាហ្វ្រិក
ខាងជើងនេះ
គឺប្រទេសសំខាន់មួយចំពោះ អង់គ្លេស បារាំង អីតាលី និង បណ្តាប្រទេសសម្ព័ន្ធ
មិត្ត
NATO
ក៏ដូចជាបណ្តាដៃគូរអារ៉ាបរបស់អាមេរិច។
រដ្ឋមន្រ្តីក្រសួងការបរទេស រុស្ស៊ី
Sergei Lavrov
អះអាងថា ការវាយប្រហាររបស់ ប្រទេសសម្ព័ន្ធ
មិត្ត ឆ្ពោះទៅកាន់កងកម្លាំងរបស់លោក
Gadhafi
គឺមិនបានការអនុញ្ញាតិក្នុងសេចក្តីសម្តេចចិត្ត
របស់ សហប្រជាជាតិ។ លោក
Lavrov
ហៅសកម្មភាពរបស់អន្តរជាតិនេះ គឺជាការ
អន្តរាគមន៍ សង្គ្រាមស៊ីវិល។ រុស្ស៊ីបានបោះអនុប្បវាទ
ក្នុងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ។
អត្ថបទដែលទាក់ទង
លេចធ្លាយដំណឹងអំពីទំហំអេក្រង់ទូរសព្ទអំបូរ Galaxy S22
15/06/2021 15:20
ហេតុអ្វី អ្នកគួរបញ្ចូលជីអង្កាមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក?
17/04/2021 10:36
ជនជាតិចិនយកលុយតាមខ្លួនជិត ១លានដុល្លារ ម្នាក់ទៀតត្រូវបានឃាត់ខ្លួន
30/05/2019 11:11
កម្ពុជាប្រុងប្រយ័ត្នខ្ពស់ ករណីរាត្បាតជំងឺប៉េសជ្រូកអាហ្វ្រិកថ្មីៗទៀត នៅវៀតណាម
30/05/2019 09:30
ការប្រយុទ្ធរវាងកំពូល Titans និង Godzilla បានមកដល់រោងភាពយន្តក្នុងរឿង “Godzilla: King of the Monsters”
28/05/2019 14:36
អត្ថបទផ្សេងទៀត
យដឹងថា ជំងឺវីរុសកូរ៉ូណា មានអ្នកឆ្លងដល់ទៅប្រទេសថៃ តារាថៃនាំគ្នាពាក់ម៉ាស់សឹងតែគ្រប់គ្នា
28/01/2020 13:52
ចិនស្វាគមន៍ក្រុមហ៊ុនអាមេរិកបន្ទាប់ពីលោក Trump បញ្ជាឱ្យពួកគេចាកចេញ
29/08/2019 14:12
អាមេរិកចោទកូរ៉េខាងត្បូងថា បានរំលោភបំពានបញ្ញត្ដិទណ្ឌកម្មរបស់ UN ដោយនាំចូលផលិតផលប្រេងចម្រាញ់លើសដែនកំណត
04/07/2019 15:42
ពិតជាសំណាងណាស់! កុមារី ដែលធ្លាក់តាមបង្អួចត្រូវសង្រ្គោះដោយអ្នកដំណើរ
28/06/2019 16:43
លោក Donald Trump រិះគន់ចំពោះ ឥណ្ឌានិងវៀតណាម មុនកិច្ចប្រជុំ G-20
28/06/2019 15:10