នៅក្នុងប្រទេសចិន កាលពីម៉ោងប្រមាណជា 11 ម្សិលម៉ិញ ម៉ោងសកល មានអាគារមួយ
មានកំពស់ 4 ជាន់នៅភូមិ Yangguan នៅជិតទីក្រុង Guiyang បានបាក់ស្រុតធ្វើអោយមនុស្ស
6 នាក់ស្លាប់ និង 15 នាក់ផ្សេងទៀត រងរបួស ។
សាកសពចំនួន 6 នាក់ត្រូវបានក្រុមអ្នកជួយសង្គ្រោះរកឃើញនៅក្រោមគំនរបាក់បែកនៃ
អាគារមួយដែលបានស្រុតចុះកាលពីម្សិលម៉ិញ ។

តាមប្រភពពត៌មានក្នុងស្រុកមួយបានអោយដឹងថាក្នុងចំនោមអ្នករងរបួសទាំង 15 នាក់នោះ
មាន 3នាក់មានសុខភាពទន់ខ្សោយបំផុត ។ នៅមុនពេលមានការបាក់ស្រុតមានពត៌មាន
ខ្លះនិយាយថាចំនួនមនុស្សក្នុងអាគារទាំងអស់គឺ 20នាក់ តែទោះបីជាយ៉ាងនៅពេលនេះ
គេពុំទាន់ដឹងច្បាស់ពិតប្រាកដនៅឡើយទេ ។

តាមការស្រាវជ្រាវត្រួតពិនិត្យ បានអោយដឹងថាដំបូងឡើយ អាគារនេះគឺជាសំណង់ខុស
ច្បាប់ដែលសង់សំរាប់ធ្វើជារោងចក្រផលិតជ័រប្លាស្ទិច ។ រដ្ឋាភិបាលធ្លាប់បានប្រកាស
អោយវាយបំផ្លាញអាគារនោះចោលដែរ តែម្ចាស់អាគារនេះមិនបានអនុវត្តតាមការប្រកាស
នោះឡើយ លុះមកដល់ពេលនេះអាគារក៏ចាប់ផ្តើមស្រុតតែម្តង៕
(ដកស្រង់ពី Daily)
ដោយ :រដ្ឋា