កាលពីពេលថ្មីៗនេះ អ្នកបើកបររថយន្តដឹកត្រីម្នាក់មិនប្រុងប្រយ័ត្នបានធ្វើអោយមានគ្រោះថ្នាក់ចរាចរណ៍មួយ ហើយបានបណ្ដាលអោយក្រឡាប់រថយន្តទៅជាមួយ និងត្រីសាឌីន ចំនួន ២៤ តោនបានកំពប់រាយពេញផ្លូវ។
ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវ HighWay ក្បែរទីក្រុង Kolobrzeg ប្រទេស Poland ដែលបានបង្ករអោយមានការបិទផ្លូវប្រហែលជាង ៤ ម៉ោងដោយសារក្រុមការងារត្រូវការសំអាតត្រីសាឌីនចេញពីផ្លូវ។
ត្រីសាឌីនសរុបគឺ ២៤ តោនហើយត្រូវបានរាត់រាយពេញផ្លូវរាប់រយម៉ែត្រ។ អ្នកបើកបររថយន្តបង្ករហេតុឈ្មោះ Jakub Carowski អាយុ ២៦ ឆ្នាំដែលត្រូវគេផាកជាទឹកប្រាក់ចំនួន ៥០ ផោន ហើយគាត់ត្រូវខាតបង់ត្រីចំនួនប្រមាណជាង ៥០០០ តុ៕


ដោយ៖ ម៉ូកាប្រភពពី៖ K14