១-រកទិញស្រោមអនាម័យ៖ ការពិតដែលអ្នកដឹង គឺថាអ្នកត្រូវតែទិញ ស្រោមអនាម័យ នេះមានន័យថា អ្នកកំពុង តែគិតអំពីសុវត្ថិភាពនៃការ រួមភេទ ហើយនោះគឺជាជំហាន មួយដ៏ត្រឹមត្រូវ។ ការដែលមិនអាច ទិញអ្វីបាន ចូរចងចាំ ថាការ រួមភេទដោយមិនមានសុវត្ថិភាព អាចនឹងបង្កទៅជាជំងឺជា ច្រើនដូចជា ជំងឺអេដស៍ដែល អាចនឹងធ្វើឲ្យអ្នក ស្លាប់ បាន។ រឿងនោះគួរតែផ្តល់ឲ្យអ្នកនូវទំនុកចិត្តដែល អ្នកត្រូវតែទិញ ស្រោមអនាម័យមកប្រើ និងថែរក្សាអ្នក និង ដៃគូអ្នកកុំឲ្យឆ្លង ជំងឺពីការរួមភេទបាន។

២-ការរួមភេទដោយដៃ៖ នេះគ្រាន់តែជំនឿមិន ត្រឹមត្រូវមួយចំនួនតូច ប៉ុណ្ណោះដែលទាក់ទងនឹង ការរួមភេទ ដោយ ដៃ។ ចំពោះចម្លើយគឺមិនមែន នោះទេ ការរួមភេទដោយដៃ មិនអាចធ្វើឲ្យអ្នកលែង មានកូនបានទេ ទោះបី ជាអ្នកធ្វើ វាច្រើនដងយ៉ាងណា ក៏ដោយ។ វាគឺជាមធ្យោបាយដ៏ល្អបំផុត ក្នុងការយល់ដឹងអំពី រាងកាយរបស់អ្នក ហើយ វាអាចមាន ទម្លាប់មួយប្រកបដោយ សុខភាពផងដែរ។

៣- នៅកម្លោះបរិសុទ្ធ៖ បុរសភាគច្រើននឹងមិនដែលប្រាប់មិត្តភក្តិ ឬដៃគូរួមភេទខាងស្រី របស់គេថាពួកគេមិន ដែលរួមភេទ ទាល់តែសោះនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានភាពបរិសុទ្ធ មិនមែនជាអារម្មណ៍ មួយត្រូវអៀនខ្មាស នោះទេ។ តាមការពិត មនុស្សស្រីភាគច្រើន នឹងនិយាយលើកទឹកចិត្តខ្លួនថា ពួកគេគឺជាមនុស្ស ដំបូងហើយសម្រាប់អ្នក។

៤- មិនត្រៀមខ្លួនទុកជាមុន៖ នេះគឺជារឿងដែលមិនគួរឲ្យជឿមួយផ្សេងទៀត ប៉ុន្តែបុរសក៏អាចមាន អារម្មណ៍ថា មាន សម្ពាធទៅលើការរួមភេទដែរ នៅពេលពួកគេមិនទាន់ត្រៀមខ្លួនរួច។ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនទេ ចូរ ប្រាប់ ឲ្យត្រង់ៗទៅ។ ជំនួសឲ្យការបដិសេធន៍របស់អ្នក ដៃគូអ្នកនឹងគោរពតាមភាពស្មោះត្រង់របស់អ្នក ហើយនាង នឹងរងចាំរហូតដល់អ្នកត្រៀមខ្លួនរួច។

៥-ខ្លាចខាងស្រីមិនចង់រួមភេទ ៖ ប្រសិនបើដៃគូខាងស្រីរបស់អ្នក កំពុងតែមានអារម្មណ៍ ថាមានសម្ពាធ ឬត្រូវបាន បង្ខំ ឲ្យរួមភេទនៅពេលនាង មិនទាន់នឹងត្រៀមខ្លួនផងនោះ វានឹងមិនអាចបំពេញបំណង ដល់អ្នកបានទេ។ ដូច្នេះចូរ ផ្តល់ឲ្យនាងនូវគម្លាតមួយ និងយល់ដឹងពីតម្រូវការ របស់នាង និងរង់ចាំឲ្យនាងត្រៀមខ្លួន រួចសិនទៅ។ ការរង់ចាំប្រហែលជារឿងល្អសម្រាប់អ្នក។

៦-ខ្លាចខាងស្រីមិនឈានដល់កំពូល៖ ខណៈដែលអ្នកអាច ឬមិនអាចបំពេញបំណងដល់ នាងបានវាមិនអាស្រ័យ ទៅលើថាអ្នកត្រូវ រួមភេទឲ្យ បានច្រើនដងនោះទេ។ ការដែលអ្នកទាំងពីរ មានទំនាក់ទំនងផ្លូវកាយ និងផ្លូវចិត្តកាន់តែ យូរ ហើយការសប្បាយរបស់នាងគឺ ជារឿងសំខាន់សម្រាប់អ្នកផ្ទាល់ដែរ អ្នកគួរតែមិនចាំបាច់គិតអំពី រឿងនេះ ទៀតទេ។

៧-ខ្វាយខ្វល់ពីទំហំប្រដាប់ភេទ៖ ការដែលអ្នកធ្លាប់ឮនេះ គឺជារឿងត្រឹមត្រូវ។ ទំហំមិនមែនជា ដំណោះស្រាយ ដ៏ ធំមួយដែលអ្នកត្រូវតែដឹង ថានឹងធ្វើ អ្វីនោះទេ។ ការដែលមានរូបសម្បត្តិដ៏ ល្អនឹងមិនអាចធ្វើឲ្យអ្នកក្លាយ ទៅជាដៃគូ រួមភេទដ៏ល្អបានទេប្រសិន បើអ្នកមិនដឹងពីរបៀបធ្វើ ឲ្យដៃគូអ្នក សប្បាយចិត្តផងនោះ។ សរសៃប្រសាទដែលមាន រំញោចខ្លាំងបំផុត គឺស្ថិតនៅខាងក្រៅ ទ្វារមាស ដូច្នេះអ្នកអាចផ្តល់ការសប្បាយ ដល់ដៃគូខាងស្រីរបស់អ្នកបាន ទោះបីជាលិង្គរបស់ អ្នកតូចក៏ដោយ។ ហើយអ្វីដែលអ្នកមានមិនគ្រប់គ្រាន់ ហេតុអ្វីបានជាអ្នកមិនព្រមគួបផ្សំជាមួយនឹងជំនាញ របស់អ្នកទៅ!!!

៨-រួមភេទពេលខាងស្រីមករដូវ៖ កាលណាអ្នកទាំងពីរួមភេទ ជាមួយគ្នាកាន់តែមាន ផាសុខភាពកាន់តែយូរ ក្នុងពេលនាងមករដូវ វាគ្មានហេតុផលអ្វីដែលអ្នកមិនអាច រួមភេទបាននោះទេ។ ចំពោះចម្លើយគឺមិនមាន អ្វីទាស់ ខុស នោះទេ វាប្រហែលជាមានបញ្ហារញ៉េរញ៉ៃ បន្តិចបន្តួចប៉ុន្តែនោះគឺ ជាជម្រើស ផ្ទាល់ខ្លួនរបស់អ្នក។ ចូរប្រាកដថា អ្នក បានរួមភេទដោយមាន ការការពារួចហើយ ដូច្នេះអ្នកមិនអាចឆ្លងជំងឺ តាមការរួមភេទបានទេ។

៩-ខ្លាចខាងស្រីកុហក៖ ប្រសិនបើដៃគូខាងស្រីរបស់អ្នកពិត ជាមិនទាន់ទទួលបានចំនុច កំពូលមួយ ទេ ប៉ុន្តែនាង កំពុង តែកុហក វាមានឱកាសតិចតួចណាស់ ដែលអ្នកនឹងអាចដឹង អំពីរឿងនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ជំនួស ឲ្យការថប់អារម្មណ៍ថា នាងកំពុងតែកុហក ឬមិនមែននោះ អ្នកគួរតែបារម្ភឲ្យបានច្រើនអំពីការ ប្រាកដថានាងរីករាយ ចំពោះ ខ្លួនឯងដែរឬក៏អត់។ ចូរនិយាយប្រាប់នាងអំពីអ្វីដែលធ្វើឲ្យនាងមានអារម្មណ៍ល្អ និងអ្វីដែលអ្នកត្រូវតែ ធ្វើដើម្បី ជួយឲ្យនាងទទួលបានចំនុចកំពូល។ កាលបើអ្នកធ្វើអ្វីៗឲ្យនាងសប្បាយចិត្តកាន់តែច្រើន អ្នកនឹងមិនចាំបាច់ បារម្ភថានាងកុហកនោះទេ។

១០-ខ្លាចប្រដាប់ភេទរបស់ខ្លួនមិនអាចទៅរួច ៖ ការគិតអំពីការបរាជ័យគឺ ជាមធ្យោបាយមួយគង់តែ កើតមានទេ ។ ចូរធ្វើឲ្យអារម្មណ៍ស្ងប់ បន្ធូរអារម្មណ៍ និងរីករាយជាមួយនឹងការរួមភេទ របស់អ្នកដោយមិន បាច់បារម្មណ៍អំពី អាកប្បកិរិយារបស់ អ្នកឡើយ។ ជាមួយគ្នានេះដែរ ចូរចៀសវាងការទទួលទានស្រាច្រើនពេក មុនពេលរួមភេទ ព្រោះវាអាចនឹង ធ្វើឲ្យលិង្គអ្នកមិនអាចងើបឡើង បានជាបណ្តោះអាសន្ន៕

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល