កូរ៉េខាងត្បូង ថ្មីៗនេះបានរកឃើញថាមានចំហាយសារធាតុវិទ្យុសកម្មនៅក្នុងទីក្រុង
សេអ៊ូល និងនៅក្នុងតំបន់មួយចំនួនទៀតនៅទូទាំងប្រទេស ។


AFP បានស្រង់សំដីស្ថាប័នអ្នកជំនាញខាង នុយក្លេអ៊ែរ របស់កូរ៉ខាងត្បូង អោយដឹងថា
សារធាតុ អ៊ីយ៉ូឌីន (iodine) 131ត្រូវបានគេរកឃើញនៅក្នុងទីក្រុង សេអ៊ូល និងក្នុងតំបន់
មួយចំនួនទៀត ដែលវាមិនបានធ្វើអោយមានគ្រោះថ្នាក់ដល់សុខភាព និងប៉ះពាល់ដល់
បរិស្ថានឡើយ ។

រូបភាពកប៉ាល់ដែលត្រូវបានរលកយក្សស៊ូណាមិ បោកឡើងគោកកាលពីថ្ងៃទី 11មីនា
កន្លងទៅនៅ Miyagi


ចាប់តាំងពីសប្តាហ៍មុនកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើការត្រួតពិនិត្យរកមើល សារធាតុ
វិទ្យុសកម្ម នៅលើត្រីដែលពួកគេនេសាទបានពីក្នុងសមុទ្រ ។ ដែលការត្រួតពិនិត្យនេះ
នឹងធ្វើឡើងមួយសប្តាហ៍ម្តង ។

គួរបញ្ជាក់ផងដែរថា ការសាយភាយនៃសារធាតុវិទ្យុសកម្មនេះគឺចេញមកពីរោងចក្រ
អគ្គីសនី នុយក្លេអ៊ែ Fukushima របស់ជប៉ុន រងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែល
បណ្តាលមកពីគ្រោះរញ្ជួយដីដែលកើតមានឡើងកាលពីថ្ងៃទី 11 មីនា 2011 កន្លងទៅ
ថ្មីៗនេះ ។ សារធាតុបានភាយចេញចូលទៅក្នុងលំហអាកាស និង ចូលទៅក្នុង សមុទ្រ
ដោយហេតុនេះហើយទើបធ្វើអោយកូរ៉េ ផ្អាកការនាំចូលទំនិញមួយចំនួនធំ ពីប្រទេស
ជប៉ុនទៀតផង ។

កូរ៉េខាងត្បូង នឹងធ្វើការត្រួតពិនិត្យឡ វិទ្យុសកម្មរបស់ខ្លួនទាំង 21 កន្លែង នៅសប្តាហ៍
ក្រោយនេះផងដែរ ។ ឡទាំង 21 នេះបានផ្គត់ផ្គង់អគ្គីសនីប្រមាណជា 35% នៅទូទាំង
ប្រទេស ៕