ព័ត៌មានអន្តរជាតិ ៖ ប្រជាជនពលរដ្ឋមកពីទូទាំង តំបន់ Kent ភាគខាងត្បូង ឆៀងខាងកើត ប្រទេស អង់ គ្លេសអោយដឹងថា ពួកគេបានឮសម្លេងលាន់សន្ធឹក កងរំពងជាខ្លាំង      ខណៈ ពេលដែលមានយន្តហោះ ចម្បាំង RAF ប្រដេញ ដោយចាប់ស្ទាក់ យន្តហោះផលិតនៅក្នុងប្រទេស រុស្ស៊ីមួយគ្រឿង ដែលបានហោះ ចូលដែនអាកាស អធិបតេយ្យភាព ចក្រភពអង់គ្លេស ។

/

សេចក្តីរាយការណ៍ ពីភ្នាក់ងារសារព័ត៌មានស្កាយញូវ អោយដឹងថា យន្តហោះចម្បាំង​ RAF គម្រាមបាញ់ ទម្លាក់យន្តហោះ Latvian ដឹកទំនិញ មួយគ្រឿង ខណៈបាត់ការទាក់ទងជាមួយនឹង អ្នកត្រួតពិនិត្យអាកា សចរណ៍ អំឡុងពេលមានការហោះហើរ ឆ្ពោះទៅកាន់ទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស  ។  ពលរដ្ឋមកពី តំបន់ Kent និង East Sussex បានធ្វើសេចក្តីរាយការណ៍ អោយដឹងថា ពួកគេ បានឮសម្លេងលាន់សន្ធឹក នៃវិនាទីយន្តហោះចម្បាំង ដល់ទៅពីរគ្រឿងមកពី RAF Coningsby ហោះទៅស្កាត់ យន្តហោះរបស់ក្រុម ហ៊ុនអាកាសចរណ៍ Antonov An-26 ដោយនៅក្នុងនោះ យន្តហោះ ផលិតនៅក្នុង  ប្រទេស រុស្ស៊ីមួយនេះ ត្រូវបានហោះអម និងចុះចត ជាស្ថាពរ នៅឯអាកាសយានដ្ឋានអន្តរជាតិ Stansted   វេលា ម៉ោង ៥ និង ២០ នាទីល្ងាច ។ ដោយឡែក មន្រ្តីប៉ូលីស ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត ទៅលើយន្តហោះខាង លើដឹកសម្ភារៈបរិក្ខា រថយន្ត ពីទីក្រុង Reims​ ប្រទេស បារាំង ឆ្ពោះទៅទីក្រុង  Birmingham ប្រទេស អង់ គ្លេស ។

/

អាជ្ញាធរចក្រភពអង់គ្លេស បានគម្រាមវាយប្រហារ បំផ្លាញយន្តហោះ មួយគ្រឿងនេះ ល្គិកណា នៅតែបន្ត ដំណើររបស់ខ្លួនបន្តទៅមុខទៀត នេះបើយោងតាមខ្សែអាថ៍សម្លេង ទទួលបានដោយសារព័ត៌មានស្កាយ ញូវ ។ ហាមជាដាច់ខាត ក្នុងការហោះកាត់ ដែនអធិបតេយ្យភាព ចក្រភពអង់គ្លេស បើ មិនដូច្នេះទេ នឹង​ត្រូវបាញ់ទម្លាក់ចុះ ខ្សែអាថ៍សម្លេង ដែលត្រូវបានគេឮ និង ថតជាឯកសារទុក ។ 

/

ដោយឡែក បើតាមការអះអាង ពីសំណាក់អ្នកនាំពាក្យ មន្រ្តីប៉ូលីស មកពីតំបន់  An Essex អោយដឹងថា យន្តហោះ Latvian បន្ទាប់ពីបានធ្វើការស៊ើបអង្កេត និង ស្រាវជ្រាវ ជា   ផ្លូវការ  ក្រោយមក ក៏មានការអនុ ញ្ញាតអោយហោះជាបន្តទៅដល់គោលដៅ នាទីក្រុង Birmingham ក្រោយពី    មានការសាកសួរចម្លើយពី ក្រុមសហសេវិក ៣ នាក់ នៅលើយន្តហោះ ដឹកទំនិញមួយគ្រឿងនោះ ។ជាលទ្ធផលរបាយការណ៍បញ្ជាក់ អោយដឹងថា មូលហេតុដែលបានបណ្តាលអោយយន្តហោះខាងលើ បាត់ការប្រាស្រ័យទាក់ទង ក្នុងវិនាទី ខ្លីមួយពេលនោះ ក៏ព្រោះតែមានការផ្លាស់ប្តូរ នូវដែនអាកាសសមត្តកិច្ច ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ញូវស្កាយ