ថ្មីៗនេះកញ្ញា មាស សុខសោភា បានចេញមុខក្នុងបទថ្មីមួយចំនួនទៀតហើយ បន្ទាប់ពីទទួលបានជោគជ័យជាមួយនិងការសំដែង ទាំងក្នុងនិងក្រៅស្រុក ។ នៅក្នុងវុលចំរៀងថ្មីរបស់ផលិតកម្ម Town មានបទមួយដែលទទួលបានការពេញនិយមជាបន្តបន្ទាប់ ។

width=470បទថ្មីរបស់កញ្ញា មាស សុខសោភា មានចំណងជើងថា ដើមឈើស្នេហ៍ ដែលនិពន្ធដោយកវី យឹម តាស្រង់ ដែលជាអ្នកនិពន្ធចំរៀង កំពុងតែមានប្រជាប្រិយភាព និងកំពុងតែខិតខំប្រឹងប្រែងមិននិពន្ធលំនាំពីគេ ។ ដើមឈើស្នេហ៍ ជាបទបែបមនោសញ្ចេតនាមួយ ដែលធ្វើអោយទស្សនិកជន ស្តាប់ហើយស្លុងអារម្មណ៍ទៅតាមចំរៀង ។ ចង់ដឹងថាបទនេះ ពិរោះយ៉ាងណានោះទស្សនិកជនចូលរួមស្តាប់ទាំងអស់គា្ន នៅខាងក្រោមនេះ ៕

 

ដោយ ៖ លីលីប្រភព ៖ youtube