ប្រភពពត៌មាន Reuters នៅថ្ងៃទី 28 មីនានេះបាន ស្រង់សំដីពីក្រុមអ្នកប្រឆាំងនឹង
លោក Gadafi ថាទីក្រុង Sirte ដែលជាស្រុកកំណើតរបស់លោក Gadafi ត្រូវបាន
ធ្លាក់ក្នុងដៃរបស់ពួកអ្នកប្រឆាំងនឹងលោកហើយពេលនេះ ។
លោក Abdulmolah ជាបុគ្គលម្នាក់ក្នុងចំនោមអ្នកប្រឆាំងនឹងលោក Gadafi បានអោយ
ដឹងថាពេលនេះ ទីក្រុង Sirte បានស្ថិតនៅក្រោមការកាន់កាប់របស់ពួកគាត់ទៅហើយ ។
បើតាមប្រភពពត៌មាន AFP បានអោយដឹងថាកាលពីព្រឹកថ្ងៃ 28 នេះ មានការផ្ទុះធំៗចំនួន
ប្រាំបួនលើកនៅក្នុងតំបន់នៃទីក្រុង Sirte ដែលការផ្ទុះ 2លើកកាលពីយប់ថ្ងៃទី 27 ម្សិល
ម៉ិញត្រូវបានទូរទស្សន៍របស់រដ្ឋាភិបាល លីប៊ី បាននិយាយថាការផ្ទុះនេះបង្កឡើងដោយ
កងកំលាំងសម្ព័ន្ធមិត្ត ។

នាពេលកន្លងទៅក្រោមការគាំទ្រពីបណ្តាប្រទេសលោកខាងលិច ក្រុមអ្នកប្រឆាំងបាន
ក្រោកឈរប្រឆាំងនិងធ្វើការវាយយកបានតំបន់កាន់កាប់សំខាន់ៗមួយចំនួនរបស់លោក
Gadafi ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេ ផងដែរ ដែលរួមមានទីក្រុង
មួយចំនួនដូចជា Ajdabiya, Brega, Ras Nanuf និង Ben Jawad ។
នៅក្នុងពេលនោះដែរអង្គការ NATO នឹងទទួលគ្រប់គ្រងបន្តក្នុងការបញ្ជារលើការវាយ
ប្រហារលើប្រទេស លីប៊ី ពីអាមេរិច ។ ឧត្តមសេនីយ Charles Bouchard ជនជាតិ កាណាដា
ត្រូវបានទទួលនាទីកាន់កាប់ និង បញ្ជារគ្រប់គ្រងទៅលើតំបន់ហាមហោះហើរនៅ លីប៊ី។ ឧត្តមសេនីយ Bouchard នឹងទទួលភារៈកិច្ចបញ្ជារលើកងទ័ពទាំងអស់ក្នុងការប្រឆាំងនៅ
ក្នុងប្រទេស លីប៊ី ៕
[RIGHT]
(ដកស្រង់ពី Bee )
ដោយ: រដ្ឋា