យ៉ាងហោចណាស់ក៏មានមនុស្សប្រុសពីរនាក់បានស្លាប់និងប្រាំពីរនាក់ទៀតបានជួយសង្រ្គោះ បន្ទាប់ពីទូកបានក្រឡាប់ នៅជិតកោះ Shelter កាលពីថៃ្ងអាទិត្យម្សិលមិញនេះ។
ប៉ូលីសប្រចាំការនៅ កំពុងផែនោះបាននិយាយថា មនុស្សពេញវ័យ 6នាក់ និង កេ្មងតូចៗបីនាក់បានជិះនៅក្នុងទូកនោះនៅវេលាម៉ោង 5:30នាទីល្ងាច ស្រាប់តែពេលនោះទូកនោះក៏ក្រឡាប់ចូលទៅក្នុងទឹកតែម្តង
ហើយក្រុមអ្នកជួយសង្រ្គោះក៏បានជួយសង្រ្គោះភ្លាមៗផងដែរ។ ទោះបីជាមានការជួយសង្គ្រោះភ្លាម ប៉ុនែ្តក៏នៅតែមានមនុស្សពីរនាក់បានស្លាប់ផងដែរ។ គូសបញ្ចក់ថាៈ សាកសពបុរសទំាងពីរនាក់នោះម្នាក់មានអាយុ 50ឆ្នាំ និងម្នាក់ទៀតមានអាយុ 60ឆ្នាំ។