លោក Moses Lanham អាយុ 49ឆ្នាំ រស់នៅក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិច។ គាត់មានសមត្ថភាពអាចបង្វិលជើងមកក្រោយបាន120 ដឺក្រេ។

លោកបាននិយាយថា សមត្ថភាពបែបនេះ គឺកើតឡើងនៅពេលដែលគាត់មានអាយុ 14ឆ្នាំគឺនៅពេលដែលគាត់មានឧបទ្ទវហេតុ នៅកន្លែងហាត់បា្រណនៅក្នុងសាលារៀន។ ពេលនោះគាត់បានឡើងខែ្សរពួរ បន្ទាប់មកក៏បានរបូតដៃធ្លាក់ចុះមកក្រោមមានកំពស់ 54មែត្រ នៅពេលដែលធ្លាក់នោះគឺជើងរបស់គាត់ទំាងពីរក៏បត់មកក្រោយ។
លោក Lanham បានបន្តទៀតថា មនុស្សជាច្រើនបានគិតថាខ្ញុំប្រហែលជា ភ្លាត់ឆ្អឹងរីថ្លោះជើង ប៉ុន្តែនៅពេលនោះខ្ញុំបានក្រាក់ឡើងនិងដើរធម្មតាដោយគ្មានការឈឺចាប់ហើយខ្ញុំក៏ចាប់ផើ្តម បត់បែនជើងរបស់ខ្ញុំបានតាំងពីពេលនោះមក ការធើ្វបែបនេះធើ្វអោយខ្ញុំមានអារម្មណ៏ថាស្រួលផងដែរ។
លោកគ្រូពេទ្យបាននិយាយថា ឆ្អឹងរបស់ Lanham មានសមត្ថភាព លើសពីមនុស្សធម្មតាទំាងត្រគាក ជង្គង់ និងកជើង និយាយរួមគឺវាអាចបង្វិលបាន120ដឺក្រេដែលធម្មតាដែលមិនអាចធើ្វបាន។ លោក Lanham ក៏បានបំបែកឯគ្គកម្មដើរថយក្រោយ ដើរទៅវិញទៅមកក្នុងរយះពេល20 នាទីផងដែរ។