ការឈានជើងឡើងលើភពព្រះអង្គារ នៅតែជាសំនួរធំមួយសម្រាប់អ្នកតារាវិទ្យា ប៉ុន្តែ NASA ក៏នៅតែនឹងនាំមកនូវឱកាសដល់អ្នករាល់គ្នាក្នុងពិភពលោក ដែលមានបំណងទៅទេសចរណ៍ និងរស់នៅលើភពអង្គារនេះ។ យ៉ាងនេះក្ដី ខាងលើនេះ វាគ្រាន់តែជារឿងអនាគត ហើយពេលនេះ អ្នកនៅតែអាចចុះឈ្មោះ ដើម្បីឱ្យគេយកឈ្មោះរបស់អ្នក ឡើងទៅភពព្រះអង្គារ។

/

នៅក្នុងលើកដំបូង មានមនុស្សប្រមាណជា ១,៥លាននាក់ បានគាំទ្រ និងចុះឈ្មោះ ផ្ញើឈ្មោះរបស់ខ្លួន ចូលរួមក្នុងកម្មវិធី ចូរផ្ញើឈ្មោះរបស់អ្នក! ដែលរៀបចំដោយ NASA។ ឈ្មោះរបស់អ្នកដែលមានចុះឈ្មោះ នឹងត្រូវបានរក្សាទុកក្នុងឈីបមួយ ហើយឈីបនេះ នឹងត្រូវភ្ជាប់ទៅនឹងយានអវកាសInSight ដែលនឹងត្រូវបានបាញ់បង្ហោះទៅក្នុងអវកាស ក្នុងខែមិនា ឆ្នាំក្រោយ។ តាមគម្រោង យាន InSight នឹងចុះចតលើភពអង្គារនៅខែកញ្ញាឆ្នាំ ២០១៦។

យាន InSight មិនត្រឹមតែនាំឈ្មោះមនុស្សទៅកាន់ភពអង្គារនោះទេ​ តែវាមានបេសក​កម្មដ៏ធំមួយផងដែរ នោះគឺ ស្វែងយល់ថាតើក្នុងដីនៃភពអង្គារ មានអ្វីខ្លះ។

ប្រសិនមានចំណាប់អារម្មណ៍ក្នុងការផ្ញើឈ្មោះទៅកាន់ភពអង្គារ អ្នកអាចចុះឈ្មោះបាន តាមរយៈតំណភ្ជាប់នេះ។ ប៉ុន្តែ សូមចងចាំថា ការចុះឈ្មោះ ត្រូវធ្វើឡើងឱ្យ​បានមុនថ្ងៃទី ៨កញ្ញា ឆ្នាំ ២០១៥៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Space